ព័ត៌មានទាន់ហេតុការណ៍៖

ព្រឹកនេះ! ស្ថានភាពទឹកដែលបង្កឡើងឲ្យបាក់ទំនប់ចំការតែ បានវិលទៅរកស្ថានភាពធម្មតាវិញហើយនៅខេត្តកំពង់ស្ពឺ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ជាបន្ទាន់មួយ .! រដ្ឋបាលខេត្តកំពង់ស្ពឺសូមគោរពជម្រាបជូនពុកម៉ែមាមីងបងប្អូនមេត្តាជ្រាបថា៖ គិតមកដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ ស្ថានភាពទឹកដែលបង្កឡើងឲ្យបាក់ទំនប់ចំការតែ កាលពីរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នោះ បានវិលទៅរកស្ថានភាពធម្មតាវិញហើយ ។ រដ្ឋបាលខេត្តបញ្ជាក់ថា៖ និយាយជារួមស្ថានភាពជំនន់ទឹកភ្លៀងក្នុងខេត្តកំពង់ស្ពឺ មិនទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរទេ។
សេចក្តីដូចបានគោរពជម្រាបជូនខាងលើសូមពុកម៉ែមាមីងបងប្អូនមេត្តាជ្រាបជាព័ត៌មាន និងសូមអោយការធ្វើំណើរប្រកបដោយសុវត្ថិភាព ចៀសផុតពីការជន់លិចដោយជំនន់ទឹកភ្លៀង ដែលជាគ្រោះធម្មជាតិនោះ។
សូមបញ្ជាក់ថា៖ ចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ បើតាមរបាយការណ៍ របស់អគ្គលេខាធិការដ្ឋាន នាយកដ្ឋានព័ត៌មានគ្រប់គ្រងគ្រោះមហន្តរាយ នៃ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអោយដឹងថា៖ ដោយសារគ្រោះធម្មជាតិទឹកភ្លៀងជំនន់ បណ្តាលឱ្យមានផលប៉ះពាល់ខូចខាត ១៩រាជធានី -ខេត្ត ស្មើ ៦០ក្រុង/ស្រុក/ខណ្ឌ ២០៤ឃុំ/សង្កាត់៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖