ខេត្តកណ្តាល៖ លោកគ្រូដោះអំពេីអាបធ្មប់ម្នាក់ ត្រូវបានសមត្ថកិច្ចស្រុកលេីកដែក ចាប់វាយខ្នោះ បន្ទាប់ពីធ្វេីសកម្មភាពរំលោភក្មេងស្រីអាយុ១៥ឆ្នាំបានសម្រេច។
ការឃាត់ខ្លួននេះបានធ្វេីឡេីងកាលពីរសៀលថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២០នៅភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល។
លោកវរសេនីយ៍ឯក អាំ ធូ អធិការស្រុកលេីកដែកបានឲ្យដឹងថា៖ កម្លាំងនគបាលស្រុកលេីកដែក បានឃាត់ខ្លួនគ្រូដោះអំពេីអាបធ្មប់ម្នាក់ ឈ្មោះ យឿន យឿ ភេទប្រុសអាយុ៣៥ឆ្នាំរស់នៅភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលេីកដែក ខេត្តកណ្តាល។
លោកអធិការបានបន្តថា៖ ការឃាត់ខ្លួននេះគឺធ្វេីឡេីងក្រោយពីសមត្ថកិច្ច របស់លោកទទួលបានពាក្យបណ្តឹងពីម្តាយជនរងគ្រោះឈ្មោះ មុំ ស៊ួន អាយុ៣៧ឆ្នាំ រស់នៅភូមិរាំងដេក ឃុំគគីធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល និងក្មេងស្រីរងគ្រោះឈ្មោះក.ខ.គ.ឃ.ង។
លោកអធិការបន្ថែមទៀតថា៖ បេីតាមការឲ្យដឹងពីក្មេងស្រីរងគ្រោះ នឹងម្តាយបានបញ្ជាក់ថា៖ កាលពីថ្ងៃទី១១ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៨ ព្រឹកដល់ម៉ោង១២ថ្ងៃត្រង់នៅចំណុច ផ្ទះជនសង្ស័យ ភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល។
ជនសង្ស័យបានប្រេីល្បិចប្រាប់ឲ្យម្តាយជនរងគ្រោះនាំជនរងគ្រោះ មកដោះអំពេី។គ្រូនេះបន្ថែមថាបេីមិននាំកូន ស្រីមកដោះអំពេីនឹងប្រសិទ្ធី ទេនោះ គឺអំពេីនោះនឹងឡងទៅកូនស្រីនោះហេីយ។
ពេលនោះឈ្មោះ មុំ ស៊ួន ក៏នាំកូនស្រីរងគ្រោះមកផ្ទះជនសង្ស័យដែលជាគ្រូដោះអំពើ ។
ពេលមកដល់ជនសង្ស័យ ក៏នាំក្មេងស្រីរងគ្រោះ និងម្តាយជនរងគ្រោះឡើងលើផ្ទះ ហើយឲ្យក្មេងស្រីរងគ្រោះដោះអាវចេញហើយស្លៀកសារ៉ុងវិញ។
គ្រូដោះអំពើបានឲ្យម្តាយជនរងគ្រោះនៅឆ្ងាយប្រហែល៤-៥ម៉ែត្រ ដោយឲ្យអង្គុយតាំងសមាធិហើយឲ្យបែរមុខចេញ ។
ពេលនោះ ជនសង្ស័យដែលជាគ្រូដោះអំពើ បានធ្វើសកម្មភាពស្ទាបអង្អែលកេរ្តិ៍ភេទ និងច្របាច់ដោះ ហើយរំលោភជនរងគ្រោះបានសម្រេចតែម្ដង ដោយគំរាមមិនឲ្យនាងស្រែកទេ បើមិនដូច្នោះទេអំពើនឹងកាច់ស្លាប់ទាំងគ្រួសារមិនខាន។
លុះរហូតដល់ថ្ងៃ១៣ ខែតុលា ឆ្នាំ២០២០ វេលាម៉ោ១១ ថ្ងៃត្រង់ពេលម្តាយជនរងគ្រោះចេញពីធ្វើការរោងចក្រ
ជនរងគ្រោះបានប្រាប់រឿងរ៉ាវ ដែលគ្រូដោះអំពើបានចាប់រំលោភមកលើខ្លួន ដោយជនរងគ្រោះពិបាកចិត្តខ្លាំងពេក ព្រោះខ្លាចមានកូនទើបដាច់ចិត្តប្រាប់ម្តាយអំពីហេតុការណ៍ខាងលើឲ្យម្តាយដឹង។
ក្រោយពីទទួលបានព័ត៌មាន កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌស្រុកលើកដែក បានសហការជាមួយកំលាំងប៉ុស្តិ៍ព្រែកដាច់ចុះទៅឃាត់ខ្លួនជនសង្ស័យ មកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកលើកដែក ភ្លាមៗ។ ក្រោយសួរនាំសមត្ថកិច្ចចាប់យកវត្ថុតាងមានខោលីអូពណ៌ទឹកសណ្តែកចំនួន១។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគបាលស្រុកលេីកដែក ដេីម្បីកសាងនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្តកណ្តាលចាត់ការតាមច្បាប់៕
ដោយ៖សូរិយា