ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីម្នាក់បានសម្រេចចិត្តចងកធ្វើអត្តឃាតសម្លាប់ខ្លួនឯងដោយប្រេីខ្សែរអង្រឹងចងកភ្ជាប់និងដំបូលបន្ទប់ទឹកដោយមិនដឹងមូលហេតុ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៤និង០០នាទីរសៀលថ្ងៃពុធ ១២រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ខែតុលា ឆ្នាំ២០២០ នៅចំណុចផ្ទះល្វែង មួយកន្លែងស្ថិតក្នុងភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ជនរងគ្រោះខាងលើឈ្មោះ សុច ផល្លា ភេទស្រីអាយុ៣១ឆ្នាំ រស់នៅកន្លែងកេីតហេតុខាងលេី ។
បើយោងតាមការបំភ្លឺពីបុរសជាប្ដីជនរងគ្រោះឈ្មោះ មឿង ធឿន ភេទប្រុសអាយុ៤០ឆ្នាំ បានឲ្យដឹងថាកាលពីជាងបួនឆ្នាំមុនរហូតមកដល់ពេលនេះ ប្រពន្ធរបស់ខ្លួនធ្លាប់បានលេបថ្នាំនិង ចង់ចងក សម្លាប់ខ្លួនមិនបានសម្រចច្រេីនដងរួចមកហេីយ។
នៅវេលាម៉ោងប្រហែល០៧និង២០នាទី ថ្ងៃកេីតហេតុ ប្រពន្ធរបស់ខ្លួនមិនបានទៅជួយលក់ដូរនៅផ្សារដូចរាល់ដងទេ ដោយនៅផ្ទះជាមួយកូនស្រីអាយុ០៧ឆ្នាំ លុះម៉ោងកេីតហេតុ អ្នកជិតខាងបានទូរស័ព្ទថាប្រពន្ធរបស់ខ្លួនបានចងក សម្លាប់ខ្លួនបាត់ទៅហេីយ ។
ក្រោយកើតហេតុក្រុមជំនាញកោសល្យវិច័យបានមកពិនិត្យសព និងសន្និដ្ឋានថាពិតជាករណីអត្តឃាត សម្លាប់ខ្លួនឯង ពិតប្រាកដមែន។
បច្ចុប្បន្នសាកសពត្រូវបានសាច់ញ្ញាតិ្តក្រុមគ្រួសារធ្វេីបុណ្យតាមប្រពៃណី នៅគេហដ្ឋាននៃសព ស្ថិតក្នុងភូមិចាន់គីរី សង្កាត់ក្រុងប៉ោយប៉ែត ៕ដោយ៖ស សម