ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ី​បញ្ជូនយានអវកាស Soyuz MS-17 ឡើងទៅកាន់ស្ថានីយអវកាសអន្តរជាតិ

ចែករំលែក៖

នៅវេលាម៉ោង​៨និង​៤៥នាទី ថ្ងៃទី ១៤ខែតុលា(ម៉ោងនៅទីក្រុងមូស្គូ)យានអវកាស MS-17 បានដឹកអវកាសយានិក​៣រូប ជនជាតិអាមេរិក និងរុស្ស៊ី ចេញពីមជ្ឈមណ្ឌលអវកាសBaikonur ស្ថិតនៅក្នុងតំបន់ Kazakhstan ។
យានអវកាស បានបញ្ជូនអវកាសយានិ​៣រូប មានឈ្មោះថា ​Sergey Ryzhikov, Sergey Kud-Sverchkov ជាជនជាតិរុស្ស៊ី ​និងអវកាសយានិករបស់ណាសា​មួយរូបគឺលោក Kathleen Rubins ឡើងទៅកាន់ស្ថានីយអវកាសអន្តរជាតិ ISS ​។ ពេលវេលាធ្វើឡើងទៅកាន់ស្ថានីយអវកាស​គឺលឿនបំផុតដោយប្រើរយៈពេលតែ​៣ម៉ោងប៉ុណ្ណោះ​។
ដើម្បីដំណើរការហោះហើរខាងលើ រុស្ស៊ីបានបញ្ជូនកម្លាំងសង្គ្រោះនិងពន្លត់អគ្គិភ័យ ដល់ទៅ​១៥០នាក់ដើម្បីត្រៀមលក្ខណៈសង្គ្រោះពេលមានហអាក្រក់កើតឡើង ។ ក្រុមជួយសង្គ្រោះបានប្រើប្រាស់ឧទ្ធម្ភាគចក្រ​៨គ្រឿង យន្តហោះដឹកជញ្ជូន​៣គ្រឿង​ នាវាជួយសង្គ្រោះ​៤គ្រឿង …ត្រៀមលក្ខណៈសង្គ្រោះឲ្យបានទាន់ពេលវេលា។
ក្រោយផ្តាច់ខ្លួនចេញពី​រ៉ុក្កែត​ យានអវកាស​ បានសំដៅទៅកាន់ស្ថានីយISS ។ ការធ្វើដំណើរទៅកាន់ស្ថានីយអវកាសគឺជារឿងធម្មតា ប៉ុន្តែការធ្វើដំណើរលើកនេះជាប្រវត្តិសាស្ត្រ ដោយសារតែបានកាត់បន្ថយពេលវេលាជាច្រើន ក្នុងការធ្វើដំណើរ​។ ​ពីមុនឡើងទៅកាន់ស្ថានីយអវកាសត្រូវចំណាយពេល ៦ម៉ោង ប៉ុន្តែនៅពេលនេះបានកាត់បន្ថយសល់តែ៣ម៉ោងប៉ុណ្ណោះ ដោយសារតែប្រើប្រាស់បច្ចេកវិទ្យាល្បឿនលឿន​៕ដោយ៖ធី រីណា


ចែករំលែក៖