ព័ត៌មានទាន់ហេតុការណ៍៖

ទិន្នន័យផលប៉ះពាល់ដោយទឹកជំនន់ទឹកភ្លៀងឆ្នាំ២០២០ (គិតពីថ្ងៃទី ១ខែកញ្ញា ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០-ព្រឹក)

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ នាយកដ្ឋានព័ត៌មានគ្រប់គ្រគ្រោះមហន្តរាយ នៃអគ្គលេខាធិការដ្ឋាន (គ.ជ .គ .ម.) បានបញ្ជាក់ពីទិន្នន័យផលប៉ះពាល់ខូចខាត ដោយជំនន់ទឹកភ្លៀង ឆ្នាំ២០២០ (គិតពីថ្ងៃទី១ ខែកញ្ញា ដល់ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០-ព្រឹក)ដូចខាងក្រោម៖
-ប៉ះពាល់ ១៩ រាជធានី-ខេត្ត ស្មើ ៧១ក្រុង/ស្រុក/ខណ្ឌ ២៨៣ឃុំ/សង្កាត់

រួមមាន៖ ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ ភ្នំពេញ បាត់ដំបង ស្វាយរៀង ឧត្តរមានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង កំពង់ធំ ប៉ះពាល់ប្រជាជនប្រមាណ៥៣,១៦៩គ្រួសារ ស្មើប្រមាណ ២១២,៦៧៦នាក់,ប្រជាជនជម្លៀសប្រមាណ ៦,២៩៨គ្រួសារ ស្មើប្រមាណ ២៥,១៩២នាក់ ប្រជាជនស្លាប់ ១៨នាក់ (ក្មេង ៨នាក់) ផ្ទះប៉ះពាល់ប្រមាណ ៥១,១៣៣ខ្នងផ្ទះខូចខាត ៥២ខ្នង,សាលារៀនលិចទឹក ៤៣៩កន្លែង
ស្រូវលិចទឹកប្រមាណ ១៣៧,១៦០ហិកតា ក្នុងនេះ ខូចខាតប្រមាណ ៧,២៣១ហិកតា ដំណាំរួមផ្សំលិចទឹក ៦៧,៤៩០ហិកតា ក្នុងនេះ ខូចខាតប្រមាណ ២៩,៩៤៧ហិកតា
ផ្លូវជាតិ ផ្លូវខេត្ត ផ្លូវគ្រួសក្រហម ប៉ះពាល់ប្រមាណ ២៨៤ គ. ផ្លូវលំជនបទលិចទឹកប្រមាណ ១,៤៥៩ គ.ម ម ស្ពានលិចទឹកប្រមាណ ២៤កន្លែង ទំនប់ ប៉ះពាល់ប្រមាណ ២២.១ គ.ម ប្រឡាយមេ ប៉ះពាល់ ១៦៨.៩ គ.ម ប្រឡាយរង ប៉ះពាល់ ១២៨.៥ គ.ម ប្រឡាយស្រោចស្រព ប៉ះពាល់ ៧៩.៦ គ.មច្រាំងទន្លេ ប៉ះពាល់ ៤១០ ម៕

ដោយ៖សុខ ខេមរា


ចែករំលែក៖