ព័ត៌មានទាន់ហេតុការណ៍៖

គណៈកម្មាធិការជាតិគ្រប់គ្រោះមហន្តរាយ ទទួលនិងប្រគល់ទូកម៉ាស៊ីនធ្វើអំពីស្មាច់និងអូប័រពោង ដែលជាអំណោយរបស់អង្គការការីតាស់កម្ពុជា ជូនដល់ថ្នាក់ក្រោមជាតិក្នុងខណ្ឌដង្កោ

ចែករំលែក៖

ភ្នំពេញ៖ ពិធីប្រគល់ទូកម៉ាស៊ីនធ្វើអំពីស្មាច់និងអូប័រពោងដែលជាអំណោយរបស់អង្គការការីតាស់ កម្ពុជា ដល់រដ្ឋបាលរាជធានីនិងរដ្ឋបាលខេត្តកណ្ដាល នៅទីបញ្ជាការស្រាលស្ថិតក្នុងសង្កាត់ស្ពានថ្ម ខណ្ខដង្កោ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ក្រោមការដឹកនាំរបស់លោក ហង្ស សាមឿន អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រោះមហន្តរាយ និងជាទីប្រឹក្សាសម្តេច ហ៊ុនសែនបានតំណាងឲ្យលោកទេសរដ្ឋមន្ត្រី គន់ គីម និងលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ព្រមទាំងមានចូលរួពីលោក គង់ សោភណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល រួមទាំងកងកម្លាំងសមត្ថកិច្ចទាំង៣ស្ថាប័ននិងសប្បុសរជនផងដែរ។

ក្នុងពិធីនេះលោក គឹម រតនា ប្រធានប្រតិបត្តអង្កការរីតាសកម្ពុជា បានឲ្យដឹងថា នេះជាលើកទី២ហើយ ក្នុងជួយសង្គ្រោះគ្រោះមហន្តរាយ តាមរយះគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយដែលជូនផ្ទាល់ទៅដល់អាជ្ញាធរដែនដីរួមមានដូចជា៖ ខេត្តកណ្ដាល ប្រគល់ទូកម៉ាស៊ីនធ្វើអំពីស្មាច់ចំនួន៤គ្រឿងផ្ទុកចំណុះមនុស្សចំនួន១០នាក់និងអាវពោង១០ និងអូប័រពោងចំនួន៣គ្រឿង និងរាជធានីភ្នំពញ ប្រគល់ទូកម៉ាស៊ីនធ្វើអំពីស្មាច់ចំនួន៣គ្រឿងចំណុះ៦នាក់ និងអូប័រពោងចំនួន៣គ្រឿងផងដែរ ។

ចំណែកលោក គង់ សោភណ្ឌ និង លោក ឃួង ស្រេង បានថ្លែងអំណរគុណដល់សប្បុរសជន ក៏ដូចជាអង្គការរីតាស់កម្ពុជាតាមរយ:គណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយដែលបានចូលរួមឧបត្ថម្ភទូកម៉ាស៊ីនជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំន់ទឹកភ្លៀង ជាការរួមចំណែកដ៏ធំធេងក្នុងការជួយសង្គ្រោះពលរដ្ឋឲ្យរួចផុតពីការលិចលង់ផងដែរ។ នេះជាការលើកចិត្ត ដល់កងកម្លាំងប្រជាការពារភូមិ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់បន្ដយកចិត្តទុកដាក់ជួយសង្គ្រោះ ជម្លៀសនៅពេលទឹកជន និងទឹកស្រកទៅវិញ ដោយយកចិត្តទុក្ខដាក់ថែទាំ ត្រូវយកចិត្តទុកការពារទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនៅតាមផ្ទះនិងមិនត្រូវឲ្យប្រជាជនស្លាប់ដោយសារលង់ទឹកនោះទេ។

ដោយឡែកក្នុងនាមតំណាងឲ្យលោកទេសរដ្ឋមន្រ្តី គន់ គីម លោក ហង្ស សាមឿន អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រោះមហន្តរាយ បានបញ្ជាក់បន្ថែមថា អង្គការការីតាស់កម្ពុជា គឺជាដៃគូដ៏ល្អ ដែលកន្លងមកបានរួមចំណែកជាមួយរាជរដ្ឋាភិបាលជួយប្រជាពលរដ្ឋជាច្រើនគម្រោង ពិសេសក្នុងការឆ្លើយតប ទៅការងារគ្រោះមហន្ដរាយដូចជា៖ ការផ្តល់សម្ភារ បង្ការ ប្រយុទ្ធប្រឆាំងជំងឺឆ្លង កូវីដ១៩ ជំនួយសង្គ្រោះជំនន់ទឹកភ្លៀងឆ្នាំ២០២០នេះ ដល់ចំនួន៤ខេត្តមាន ពោធិ៍សាត់, បាត់ដំបង, ប៉ៃលិន បន្ទាយមានជ័យន ខេត្តកណ្ដាល និងសាលារាជធានីភ្នំពេញនាពេលនេះ។

លោកអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រោះមហន្តរាយ បន្តថាគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយសូម អំពាវនាវដល់អង្កការដៃគូអភិវឌ្ឍននិង សម្បុរសជនមានលទ្ធភាពជួយផ្តល់ស្បៀង និងសម្ភារប្រើប្រាស់ផ្សេងៗដើម្បីដោះស្រាយការលំបាករបស់ពលរដ្ឋរងគ្រោះ។ គណៈកម្មាធិជាតិគ្រប់គ្រោះមហន្តរាយជាអ្នកសម្របសម្រួលជាមួយក្រសួងស្ថាប័នពាក់ព័ន្ធនានា កងកម្លាំងប្រដាប់អាវុធទាំង៣ហេីយក៏ជាសេនាធិការឲ្យសម្តេចតេជោសែន ក្នុងការងារជួយការងារគ្រោះមហន្តរាយដែលបង្កដោយធម្មជាតិនិងមនុស្សបង្កឡើង ។

លោក ហង្ស សាមឿន បានបញ្ជាក់ថា បើគិតចាប់ពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ ជំនន់ទឹកភ្លៀង បានប៉ះពាល់ ១៩រាជធានី-ខេត្ត ស្មើនឹង ៧១ក្រុង/ស្រុក/ខណ្ឌ។ រាជធានី-ខេត្តប៉ះពាល់នេះ រួមមាន៖ រាជធានីភ្នំពេញ ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ ភ្នំពេញ បាត់ដំបង ស្វាយរៀង ឧត្តរមានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង និងកំពង់ធំ។ឯកឧត្តមបានឱ្យដឹងដែរថា ទឹកជំនន់នេះ បានប៉ះពាល់ប្រជាពលរដ្ឋជាង ៦ម៉ឺនគ្រួសារ ហើយពលរដ្ឋជិត ៨ពាន់គ្រួសារ ស្មើនឹងជិត ៣ម៉ឺននាក់ ត្រូវបានជម្លៀសទៅទីទួលសុវត្ថិភាព៕

ដោយ៖ស តារា


ចែករំលែក៖