ព័ត៌មានទាន់ហេតុការណ៍៖

លោក ម៉ម ប៊ុននាង អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រ និងជនរងគ្រោះដោយទឹកជំនន់ ព្រមទាំងអាជ្ញាធរឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង

ចែករំលែក៖

ខេត្តកណ្តាល៖ នាព្រឹកថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង៩:៣០នាទី លោក ម៉ម ប៊ុននាង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្ត និងទទួលជួយស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខអាជ្ញាធរឃុំគោកត្រប់ រួមជាមួយប្រជាពលរដ្ឋក្រីក្រចំនួន៦០ គ្រួសារ និងជនរងគ្រោះដោយទឹកជំនន់ចំនួន៣៣គ្រួសារ ព្រមទាំងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសាររបស់ប្រជាពលរដ្ឋដែលទើបទទួលមរណភាព  ស្ថិតនៅឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ 

ក្នុងឱកាសនោះ លោកបាននាំយកអំណោយ និងថវិកា ចែកជូនដល់៖ 

– ប្រជាពលរដ្ឋក្រីក្រចំនួន៦០គ្រួសារ និងជនរងគ្រោះដោយទឹកជំនន់ចំនួន៣៣ គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបានអង្ករ២៥គីឡូ អាវ១ ភួយ១ មី០១កេស ទឹកត្រី០១យួរ ទឹកស៊ីអុីវ០១យួរ ប៊ីចេងកន្លះគីឡូក្រាម អំបិល០១គីឡូក្រាម សារុង០១ និងថវិកា ៥ម៉ឺនរៀល។

-ឧបត្ថម្ភថវិកាដល់ក្រុមប្រឹក្សាឃុំគោកត្រប់ សម្រាប់ដាក់លូ និងជួសជុលផ្លូវដែលខូចខាតដោយជំនន់ទឹកភ្លៀងចំនួន ១៣,៣៨៤,០០០រៀល។

-ឧបត្ថម្ភលោក  គង់  បឿន ប្រធានក្រុមប្រឹក្សាឃុំគោកត្រប់សម្រាប់ព្យាបាលជំងឺចំនួន៥០០ដុល្លារ។

-ឧបត្ថម្ភបន្ថែមដល់ប្រជាពលរដ្ឋទ័លក្រចំនួន១៦០,០០០រៀល។

-ឧបត្ថម្ភប្រជាការពារភូមិ ឃុំចំនួន១៦នាក់  ម្នាក់ៗទទួលបាន ភួយ១ អាវ១ សារុង១ ថវិកា២០,០០០រៀល។

-ឧបត្ថម្ភមេភូមិ និងមន្ត្រីឃុំចំនួន១៤នាក់  ម្នាក់ៗទទួលបាន សារុង១ ថវិកា២០,០០០រៀល។

-ចូលបច្ច័យបុណ្យសពប្រជាពលរដ្ឋ១៨គ្រួសារ ក្នុង១គ្រួសារៗ ថវិកា២០០,០០០រៀល។

 ដោយចំណាយអស់ថវិកាសរុបចំនួន៣១,៩៦៤,០០០រៀល និង ៥០០ដុល្លារអាមេរិក។

បន្ទាប់ពីជួបសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋ លោក ម៉ម ប៊ុននាង រួមជាមួយក្រុមប្រឹក្សាឃុំគោកត្រប់ បានបន្តចុះពិនិត្យស្ថានភាពផ្លូវ លូទឹក និងសាលារៀន ដែលគ្រោងនឹងកសាង ជួសជុលបន្ទាប់ពីស្ថានភាពទឹកជំនន់បានបញ្ចប់៕

ដោយ៖ សិលា


ចែករំលែក៖