ព័ត៌មានទាន់ហេតុការណ៍៖

លោក គួច ចំរើន នាំយកអំណោយមកប្រគល់ជូនដល់គ្រួសារក្មេងស្រីរងគ្រោះ ដែលស្លាប់ដោយសារទឹកបោកគួច នៅស្រុកព្រៃនប់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃអាទិត្យ ២កើត ខែកត្តិក ឆ្នាំជូត ទោស័ក .២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ លោក ជាម ហ៊ីមប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បាននាំយកអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មកប្រគល់ជូនដល់គ្រួសារក្មេងស្រីឈ្មោះទ្រី ស្រីនី ដែលបានស្លាប់ដោយសារទឹកបោកគួច ស្ថិតនៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ក្នុងអំណោយដែលប្រគល់ជូនក្រុមគ្រួសារជនរងគ្រោះនោះរួមមាន៖ អង្ករ បាវ ,មី កេស ,ត្រីខ យួរ ,ទឹកត្រី យួរ , ទឹកស៊ីអីវ យួរ,ទឹកក្រូច១០ កេស ,ទឹកសុទ្ធ ១០ កេសនិងថវិកា ១០ លានរៀល។

គួររំលឹកផងដែរថា ក្មេងស្រីឈ្មោះ ទ្រី ស្រីនី មានអាយុ ១ឆ្នាំ០៨ខែ បានរងគ្រោះដោយសារជំនន់ទឹកភ្លៀង នាំឲ្យមានការបាក់ទំនប់ខូចខាតផ្ទះធ្វើឲ្យក្មេងស្រីបាត់បង់ជីវិត កាលពីយប់ថ្ងែទី ១៧ ខែកញ្ញា នៅភូមិត្រពាំងស្អុយ១ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ

ក្នុងឱកាសនោះដែរ លោក គួរ ចំរើន បានឲ្យដឹងថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទើបចាត់ឲ្យលោកប្រធានក្រុមប្រឹក្សាខេត្ត និងលោកផ្ទាល់ ចុះសួរសុខទុក្ខ នាំយកអំណោយប្រគល់ជូន និងបានផ្តាំផ្ញើនូវក្តីនឹករលឹក ការសោកស្តាយពីសំណាក់សម្តេចទាំងពីរ ចំពោះការបាត់បង់កូនជាទីស្រឡាញ់របស់គ្រួសារនៃសព ដោយ៖ស តារា


ចែករំលែក៖