ភ្នំពេញ៖ ក្រោយពីចេញបំពេញបេសកកម្មជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងតាមសណ្តស្ទឹងព្រែកត្នោតក្នុងខណ្ឌដង្កោ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០រួចមក លោកមេបញ្ជាការ កងរាជអាវុធហត្ថខណ្ឌដង្កោបានចាត់ក្រុមការងារ ដឹកនាំដោយលោកវរសេនីយ៍ត្រី សៀ ប៊ុនថាត មេបញ្ជាការរងខណ្ឌ ចុះសួរសុខទុក្ខលោកអនុសេនីយ៍ត្រី យក់ ពិសិដ្ឋ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ក្រោយចេញពីបំពេញបេសកកម្មជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងតាមសណ្តស្ទឹងព្រែកត្នោតក្នុងខណ្ឌដង្កោ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនាវេលាម៉ោង៨:៤៥នាទីយប់ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ១ ត្រង់ចំណុចមុខធនាគារ ABA ស្ថិតក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ក្នុងឱកាសនោះក្រុមការងារបាននាំយកថវិកាចំនួន ១,៧០០,០០០រៀល, អង្ករ៥០គីឡូក្រាម, ទឹកសុទ្ធ២កេស ជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែកសម្រាលបន្ទុកក្នុងការសម្រាកព្យាបាលផងដែរ៕
ដោយ៖ ចន្ទ លីហ្សា