ខេត្តកណ្តាល៖ ស្ថានភាពកម្ពស់ទឹកស្ទឹងព្រែកត្នោត នៅសំណង់ទ្វារទឹកទំនប់អាង៧មករា នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ១៧:៣០ នាទីល្ងាច ៖
– កម្ពស់ទឹកខាងមុខទ្វារ ៥,៥២ ម៉ែត្រ ស្រកចុះ ១,១៥ ម៉ែត្រ ធៀបនឹងកម្ពស់ទឹកអតិបរិមា ៦,៦៧ ម៉ែត្រ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០
– កម្ពស់ទឹកហូរលើទំនប់បង្ហៀរ ០,៧២ ម៉ែត្រ
– កម្ពស់ទឹកខាងក្រោយទ្វារ ៨,៣៥ ម៉ែត្រ ។
ល្ងាចនេះ កម្ពស់ទឹកស្ទឹងព្រែកត្នោត នៅរក្សាកម្ពស់ដដែល (ពុំមានការស្រកចុះ ឬកើនឡើងទេ) ធៀបនឹងពេលព្រឹកមិញ ៕
ដោយ៖ សិលា