ព័ត៌មានទាន់ហេតុការណ៍៖

អុីស្រាអែលនិងអារ៉ាប់រួម (​UAE )កាន់តែជិតស្និទ្ធ​ក្រោយចុះកិច្ចព្រមព្រៀង បង្កើតទំនាក់ទំនងទ្វេភាគី​

ចែករំលែក៖

កាលពីថ្ងៃទី​២០ខែតុលាឆ្នាំ២០២០​ អុីស្រាអែល និង​ អារ៉ាប់រួម​ (UAE) បានចុះកិច្ចព្រមព្រៀង ៤ចំណុច​ ក្នុងនោះមាន កិច្ចព្រមព្រៀង ​លើកលែងទិដ្ឋការ ដល់ពលរដ្ឋប្រទេសទាំងពីរ​។

នេះជាកិច្ចព្រមព្រៀងដំបូងបង្អស់ របស់ប្រទេសទាំងពីរ​​ ក្រោយពេលបានសម្រេចចុះហត្ថលេខា ក្រោមអធិបតេយ្យរបស់ប្រធានាធិបតីអាមេរិក នៅសេតវិមានកាលពីថ្ងៃទី​១៥ខែកញ្ញា ក្នុងការជំរុញទំនាក់ទំនងការទូតល្អប្រសើរនិងគ្នាឡើង​វិញទៅមក។
តំណាងគណៈប្រតិភូ​អារ៉ាប់រួម​ និងអុីស្រាអែលបានចុះហត្ថលេខានៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ។ កិច្ចព្រមព្រៀងលើកលែងទិដ្ឋការ​(វីសា) ដល់ពលរដ្ឋប្រទេសទាំងពីរ​គឺជាចំណុចចាប់ផ្តើមថ្មី ហើយពលរដ្ឋ​អារ៉ាប់រួម​ក្លាយជាពលរដ្ឋដំបូងគេបង្អស់ក្នុងសម្ព័ន្ធ​អារ៉ាប់ ទទួលបានការអនុញ្ញាតឲ្យចូលទឹកដីអុីស្រាអែល ដោយ មិនចាំបាច់សុំវីសា។
នាយករដ្ឋមន្ត្រីអុីស្រាអែល​លោក ណេតាន់យ៉ាហ៊ូ បានបញ្ជាក់ថា ការសម្រេចផ្តល់សេរីភាព ក្នុងការធ្វើដំណើរដល់ពលរដ្ឋប្រទេសទាំងពីរ នឹងនាំមកនៅផលប្រយោជន៍សេដ្ឋកិច្ចជាច្រើន​ របស់ប្រទេសទាំងពីរ​។ ចំណែកកិច្ចព្រមព្រៀង ៤ផ្សេងទៀត គឺក្នុងវិស័យ​អាកាសចរណ៍​ វិនិយោគ បច្ចេកវិទ្យា​និងវិទ្យាសាស្ត្រ​។
ក្នុងថ្ងៃជាមួយគ្នានោះដែរ​ អុីស្រាអែល និង​ អារ៉ាប់រួម​ បានប្រកាសទទួលបានការព្រមព្រៀងទ្វេភាគី ដើម្បីការពារការវិនិយោគទៅវិញទៅមក​។ រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុអារ៉ាប់រួម លោក Younis Haji Al-Khoury បានលើកឡើងថា ភាគីទាំងពីរបានចុះកិច្ចព្រមព្រៀង ស្តីពីការការពារវិនិយោគ​ដែលមាន ៩៩ចំណុច​។​ កិច្ចព្រមព្រៀងនោះនិងជួយដល់ប្រទេសទាំងពីរ រីកចំរើនខ្ពស់ក្នុងវិស័យសេដ្ឋកិច្ច ​៕ដោយ៖ធី រីណា


ចែករំលែក៖