ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុន ណេង ដឹកនាំសមាជិក សមាជិកាគណៈកម្មការ ប្រជុំផ្ទៃក្នុង ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ចំនួន២

ចែករំលែក៖

ភ្នំពេញ៖ លោក ហ៊ុន ណេង ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា នៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ បានដឹកនាំសមាជិក សមាជិកាគណៈកម្មការ ប្រជុំផ្ទៃក្នុង ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ចំនួន២ រួមមាន ៖

១.​ សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។

២.សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញា ស្តីពីការហាមឃាត់អាវុធនុយក្លេអ៊ែរ។

សេចក្តីព្រាងច្បាប់ទាំង២ខាងលើនេះ ត្រូវបានគណៈរដ្ឋមន្ត្រីសម្រេចយល់ព្រម ក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ ដើម្បីបញ្ជូនមកសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិ រួមមាន ៣មាត្រ ដូចគ្នា៕

ដោយ៖ សិលា


ចែករំលែក៖