ខេត្តព្រះសីហនុ៖ ក្មេងប្រុសម្នាក់បានលង់ទឹក ស្លាប់ កាលពីថ្ងៃត្រង់ថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២០ នៅចំណុចកំពុងទូក ព្រែកតាលេវ ក្នុងភូមិស្វាយ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ក្មេងរងគ្រោះ ឈ្មោះ កា ដា វណ្ណ ភេទប្រុស អាយុ ២ ឆ្នាំ មានទីលំនៅជាមួយឪពុកម្តាយនៅ ចំណុចកើតហេតុ។
បើតាមសមត្ថកិច្ចបញ្ជាក់ពីមូលហេតុថា ដោយសារក្មេងរងគ្រោះបានដើរទៅលេង នៅលើទូកដែលចតនៅកំពុងទូកតែម្នាក់ឯង ព្រោះម្តាយមានជម្ងឺសម្រាកដាក់សេរ៉ូមនៅក្នុងផ្ទះ។ លុះរហូតដល់ម៉ោង៣រសៀលថ្ងៃដដែល ទើបដឹងថាបាត់កូន នាំគ្នាដើររកក៏ប្រទះឃើញកូនលង់ទឹកស្លាប់បាត់ទៅហើយ។
ករណីនេះក្រោយពីសមត្តកិច្ចធ្វើការពិនិត្យ ពិតជាលង់ទឹកស្លាប់ប្រាកដមែន រួចបានប្រគល់សាកសព ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ឆ្លាម សមុទ្រ