ព័ត៌មានទាន់ហេតុការណ៍៖

នារីម្នាក់ត្រូវបានប្ដីអត់ខាន់ស្លា បាញ់សម្លាប់ក្នុងឡានតែត្រូវបានគេជួយសង្គ្រោះទាន់

ចែករំលែក៖

ខេត្តសៀមរាប ៖ សាហាវម្លេះលោកប្តី..! ខ្លួនឯងចេះស្រឡាញ់ជីវិត គេក៏ស្រឡាញ់ជីវិតគេដែរ ..! ប្រទេសមានច្បាប់ អ្នកឯងគេចមិនផុតពីក្រសែភ្នែកសមត្ថកិច្ចតាមប្រមាញ់ទេ គុកនឹងរកចាំអ្នកគ្រប់ពេល។ 

មានភាពភ្ញាក់ផ្អើលមួយបានកើតឡើងខណៈដែលនារីម្នាក់ត្រូវបានប្ដីដែលមិនបានរៀបការបាញ់សម្លាប់នៅក្នុងឡាន។ហេតុការណ៍នេះបានកើតឡើងនៅភូមិគោកចាស់ ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ជនរងគ្រោះ មានឈ្មោះ ស.អ ស.ដ.ន ភេទស្រី  អាយុ២៧ឆ្នាំ។

តាមការរៀបរាប់ របស់ជនរងគ្រោះ បានឲ្យដឹងថា នៅវេលា ម៉ោង ០២ និង ៥០ នាទីទាបភ្លឺព្រឹកថ្ងៃទី ២២ ខែតុលា  រូបនាងត្រូវបាន ប្តី (ពុំបានរៀបការ) បាញ់សម្លាប់ក្នុងរថយន្ត ត្រូវចំណុចលើ សុដន់ ផ្នែកខាងឆ្វេង (បៀមគ្រាប់ជាប់ក្នុងសាច់) តែសំណាងល្អ រូបគាត់មិនស្លាប់ ហើយបានបើកទ្វារថយន្ត រត់ចេញក្រៅ ស្រែកឲ្យគេជួយ។

 ខណៈនោះកម្លាំងនគរបាល និង កម្លាំងប្រជាការពារ ដែលការពារ សន្តិសុខ សុវត្ថិភាពជូន សម្តេចតេជោ ហ៊ុន សែន ដែលឈរជើងនៅទីនោះ ជួយសង្គ្រោះទាន់ពេលវេលា និង បានបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

ជនរងគ្រោះបានបន្តទៀតថាជនបង្ករ (ជនសង្ស័យ)ដែលជាប្ដីអត់ខាន់ស្លា ឈ្មោះ ចាន់ ផល (ចាន់ ពៅ ) ឬ គុជ ផល្លី អាយុ ៥៧ឆ្នាំ ។

  បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវដើម្បីស្វែងរកចាប់ខ្លួនជនដៃដល់មកផ្ដន្ទាទោសតាមច្បាប់។

សូមបញ្ជាក់ថា៖ ភ្លាមៗនោះ លោក សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប ក៏បានជួយឧបត្ថម្ភចំនួន ៥០០ដុល្លារ ដល់ស្ត្រីរងគ្រោះដើម្បីព្យាបាលនៅមន្ទីរពេទ្យ៕ 

ដោយ៖ ស សម


ចែករំលែក៖