ភ្នំពេញ៖ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ជ្រោយចង្វារបានឃាត់ខ្លួនក្មេងទំនើងមួយក្រុម បានធ្វើសកម្មភាពបង្ហោះម៉ូតូ តាមផ្លូវសាធារណៈនៅចំណុចផ្លូវ បេតុងOCIC ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញនាម៉ោង៦ល្ងាច ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ។
សមត្ថកិច្ចនគរបាលប៉ុស្តិ៍ជ្រោយចង្វារបានឲ្យដឹងថា មុនពេលឃាត់ខ្លួនក្រុមក្មេងទំនើងបង្ហោះម៉ូតូនេះ គឺកម្លាំងសមត្ថកិច្ចរបស់ខណ្ឌជ្រោយចង្វារ កំពុងតែល្បាតក្នុងមូលដ្ឋាន ក៏ប្រទះឃើញក្មេងទំនើងមួយក្រុម កំពុងបង្ហោះម៉ូតូក៏បានសហការជាមួយ សន្តិសុខOCIC ហើយស្ទាក់ឃាត់បានក្មេងទំនើងដែលបង្ហោះម៉ូតូនោះ ដោយបានយកមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វារ ឃាត់បានមនុស្សចំនួន ០៨នាក់ និងម៉ូតូចំនួន ៥គ្រឿង ។
សមត្ថកិច្ចនគរបាលប៉ុស្តិ៍ជ្រោយចង្វារបានឲ្យដឹងថាក្រុមក្មេងទំនើងបង្ហោះម៉ូតូនេះមាន៖
ទី១-ឈ្មោះ ម៉ា ឡុង មុខរបរសិស្ស ស្នាក់នៅភូមិ៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
២.ឈ្មោះ អាន សុច័ន្ទពិដោរ មុខរបរសិស្ស ស្នាក់នៅភូមិ ក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
៣.ឈ្មោះ ស៊ូ សំណាង មុខរបរសិស្ស ស្នាក់នៅ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
៤.ឈ្មោះ ម៉ៅ រី មុខរបរសិស្ស ស្នាក់នៅភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
៥.ឈ្មោះ គឹម សាល មុខរបរកម្មករសំណង់ ស្នាក់នៅឃុំព្រែកតាមាក់ ស្រុកមុខកំពូល ខេត្តកណ្តាល ។
៦.ឈ្មោះ គឹម វាសនា មុខរបរកម្មករសំណង់ ស្នាក់នៅ ឃុំព្រែកតាមាក់ ស្រុកមុខកំពូល ខេត្តកណ្តាល ។
៧.ឈ្មោះ សៅ ភក្តី មុខរបរសិស្ស ស្នាក់នៅសង្កាត់ គីឡូម៉ែត្រលេខ៧ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
៨.ឈ្មោះ សាន ណារិទ្ធ មុខរបរកម្មករលើកទឹកក្រូច ស្នាក់នៅ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៧ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
បច្ចុប្បន្ន ក្រុមក្មេងទំនើងទាំងអស់ត្រូវបានណែនាំអប់រំ និងធ្វើកិច្ចសន្យា ហើយបានហៅអាណាព្យាបាល មកធានាយកទៅផ្ទះវិញដើម្បី អប់រំណែនាំបន្ត។
ចំណែកម៉ូតូ ត្រូវបានរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វារ ចំនួនបីថ្ងៃទើបប្រគល់ឲ្យទៅវិញ ៕ជ្រោយពេជ្រ