ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិនបាញ់ជាច្រើនគ្រាប់បណ្តាលឲ្យរបួសមនុស្ស២នាក់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ កាលពីវេលាម៉ោង ២រំលងអធ្រាត្រឆ្លងចូលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ មានហេតុការណ៍បាញ់ប្រហារជាច្រើនគ្រាប់បង្កដោយជនជាតិចិននិងជនជាតិចិន ដែលបណ្តាលឲ្យរងរបួសមនុស្ស២នាក់ ស្ថិតនៅចំណតរថយន្តមហោស្រពក្នុងភូមិ២ សង្កាត់២ ក្រុង/ខេត្តព្រះសីហនុ។ តែយ៉ាងណាក៏ដោយ ជនដៃដល់ត្រូវបានកម្លាំងនគរបាលបើក ប្រតិបត្តិការតាមបង្ក្រាបបានភ្លាមៗ និងពេលនេះកំពុងបន្តនីតិវិធី។

ករណីផ្ទុះអាវុធជាច្រើនគ្រាប់បណ្ដាលឲ្យរបួសមនុស្សចំនួន២នាក់នេះ (ចិននិងចិន) កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌ និងកងអន្តរាគមន៍ពិសេសរបស់ស្នងការដ្ឋាន បានចេញបង្រ្កាបជនបង្កបានភ្លាមៗ។  ក្រោយពីមានហេតុការណ៍នេះកើតឡើង អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានបញ្ជាឲ្យសមត្តកិច្ចតាម

ចាប់ជនបង្កឲ្យបានដើម្បីយកទៅផ្តន្ទាទោសតាមច្បាប់។

ចំណែកមូលហេតុ ដែលនាំឲ្យជនជាតិចិនបាញ់រះជាច្រើនគ្រាប់នោះគេមិនទាន់ដឹងនៅឡើយទេ។ បច្ចុប្បន្ន ជនបង្កដែលឃាត់ខ្លួនម្នាក់ត្រូវបាននាំខ្លួន និងធ្វើការសួរនៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមនីតិវីធីច្បាប់៕ឆ្លាម សមុទ្រ


ចែករំលែក៖