ព័ត៌មានទាន់ហេតុការណ៍៖

ទុស្សេខ្សែភ្លើងឆេះផ្ទះមួយខ្នងបំផ្លាញទ្រព្យសម្បត្តិអស់ជាច្រើននៅស្រុកថ្មពួក

ចែករំលែក៖

ខេត្ត​សៀមរាប​ ៖​ ​ មានអគ្គិភ័យមួយបានឆាបឆេះផ្ទះឈើមួយខ្នងស្ទើរទាំងស្រុង កាលពីវេលាម៉ោង០៩​ និង​៣០​នាទីថ្ងៃទី២៣ ខែតុលា​ ឆ្នាំ​២០២០​នៅ​ភូមិ​ស្វា​ហួល​ ឃុំ​មុខ​ប៉ែន​ ស្រស្រុកពួកខេត្តសៀមរាប។
ផ្ទះដែលរងគ្រោះដោយអគិ្គភ័យ ​ជាកម្មសិទ្ធិរបស់ឈ្មោះ ឆឿ​ត​ ឈាន់​ ភេទ​ប្រុស​ អាយុ​៤២​ឆ្នាំ​ មាន​ប្រពន្ធ​ឈ្មោះ​ លួ​ម​ លេង​ ​និង​ អាយុ៣៨ឆ្នាំមានកូន​ ០៤​នាក់​ រស់នៅក្នុងបន្ទុក។​

​លោក​វរសេនីយ៍ឯក​ ទេព​ ពុំសែន​ អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ពួក​ បាន​បញ្ជាក់​ប្រាប់​ថា​ មានករណីទុស្សេខ្សែភ្លើងមួយ បណ្តាល​ឲ្យឆាបឆេះផ្ទះឈើចំនួន ០១​ខ្នង​ ទំហំ​ ៧​ x​ ៨​ម៉ែត្រ​ ដំបូលប្រក់ស​ង្ក័​សី​ កម្ពស់​ ២​ម៉ែត្រ ខូចខាត​ម៉ូតូ​ចំនួន​ ០៣​គ្រឿង​ កង់​ចំនួន​ ០១​គ្រឿង​ និង​ សម្ភារ​:​ប្រើប្រាស់​នៅ​ក្នុងផ្ទះ​ជា​ច្រើន​ទៀត​ ខណៈ​ដែល​ប្តី​រវល់​ទៅ​ទិញ​អេ​ត​ចាយ​នៅ​វ៉ា​រិ​ន​ ចំណែក​ប្រពន្ធ​ និង​កូន​ទៅ​ច្រូតស្មៅ​គោ​និងនិងកំដរការគេ ។​

​លោក​អធិការ​បាន​បន្ត​ទៀត​ថា​ ករណី​នេះ​ត្រូវ​បាន​កម្លាំង​យើង​សហការ​ជាមួយ​ប្រជា​ការពារ​ និង​បងប្អូន​ប្រជាពលរដ្ឋ​ជួយ​ពន្លត់​ តែ​មិន​អាច​ជួយ​បាន​ដោយ​ស្ថានភាព​ភ្លើង​ឆេះ​ខ្លាំង​ ហើហើយរថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកបានចេញ​ទៅ​ជួយ​អន្តរាគមន៍​ដែរ​ ប៉ុន្តែ​ផ្លូវ​តូច​ចង្អៀត​មិន​អាច​ចូល​រួច​ទើបភ្លើងឆេះស្ទើរទាំងស្រុង ៕ដោយ៖ប្រាថ្នា


ចែករំលែក៖