ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវបានឃាត់ខ្លួនជនសង្ស័យ៣នាក់ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀននៅវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ នៅចំណុចក្រុមទី៤ ភូមិទួលសំពៅ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីបានឲ្យដឹងថា ជនសង្ស័យ ៣នាក់៖
ទី១-ឈ្មោះ ញូង កុសលភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរកម្មករលាងរថយន្ត។សម្ភារដកហូតមានម្សៅក្រាមពណ៌សថ្លាចំនួន១កញ្ចប់តូច។
ទី២-ឈ្មោះ ម៉ុម ធារ៉ា ភេទប្រុសអាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅក្រុមទី៤ ភូមិទួលសំពៅ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។
ទី៣-ឈ្មោះ ភី សំណាង ភេទប្រុសអាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅស្រុកអូររាំងឪ ខេត្តកំពង់ចាម មុខរបរមិនពិតប្រាកដ។សម្ភារដកហូតមានម្សៅក្រាមពណ៌សថ្លាចំនួន១០កញ្ចប់តូច
និងជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន២។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕
ដោយ៖ជី ណា