ភ្នំពេញ៖ បើយោងតាមបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោក ដួង តារា ជំនួយការសម្តេចតេជោ នាយករដ្ឋមន្រ្តី និងជាអនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី បានបង្ហោះថា៖ ក្រុមហ៊ុនចិនមួយនេះបានទទួលការអនុញ្ញាតឲ្យវិនិយោគតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តកំពត ស្របតាមគោលនយោបាយ ខ្សែក្រវាត់មួយផ្លូវមួយ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ។
លោក ដួង តារា បន្តថា តាមការរៀបរាប់ជំហានដំបូង គឺតំណាងក្រុមហ៊ុនបានរៀបចំទិញដីបានជាច្រេីនរយហិកតានៅ ខេត្តកំពត ដោយបានចំណាយប្រាក់អស់រាប់សិបលានដុល្លារអាមេរិក ប៉ុន្តែក្រោយមកក៏មានមន្រ្តីជាទាហានម្នាក់បានឈូសឆាយយកដីរបស់គាត់។ ពេលនេះភាគីចិនយំក៏មិនចេញ ព្រោះអស់ដីជា
ច្រេីនរយហិកតា ខាតបង់លុយជាច្រើនលានដុល្លារអាមេរិក ហេីយលុយដែលយកមកទិញដីនេះគឺជាលុយក្រុមហ៊ុនរដ្ឋចិន។ បេីយកដីមិនបានវិញទេ ពេលវិលទៅចិនវិញគឺប្រឈមនឹងជាប់គុកទៀតផង។
លោក ដួង តារា បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖“ពេលនេះគាត់បានមកជូបខ្ញុំហេីយ ខ្ញុំកំពុងពិនិត្យករណីមួយនេះ “។
លើសពីនេះ លោកបន្ថែមថា យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕
ដោយ៖ស តារា