ភ្នំពេញ ៖ កម្លាំងជំនាញ (ក៤)របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ និងមានការសម្របសម្រួលពីលោក សឿន មុនីរ័ត្ន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកស៊ើបអង្កេតស្រាវជ្រាវបង្ក្រាបបទល្មើសគ្រឿងញៀន ១ករណី ឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតថ្នាំញៀន ជាង១គីឡូក្រាម ។
ជនសង្ស័យឈ្មោះ គិត សុខា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ត្រូវបានឃាត់ខ្លួននៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ១៧និង៣០នាទីល្ងាច នៅចំណុចផ្លូវបេតុង ក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងដកហូតបានសារធាតុញៀន ប្រភេទម៉េតំហ្វេតាមីន(ICE)ទម្ងន់សុទ្ធ១០៣៥.៤១ក្រាម ។
បច្ចុប្បន្នជនសង្ស័យខាងលើកម្លាំងជំនាញរបស់មន្ទីរប្រឆាំងគ្រឿងញៀនកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ អនុវត្តបន្តតាមនីតិវិធី ៕ដោយ៖ស សម