ព័ត៌មានទាន់ហេតុការណ៍៖

ផ្លូវ ២០A នៅតែមិនអាចធ្វើដំណើរបាន សូមកុំមកឱ្យសោះ

ចែករំលែក៖

 

ភ្នំពេញ៖ ផ្លូវលេខ១០៤ ឬ ផ្លូវ ២០A ក្បែររង្វង់មូលកួរស្រូវ ក្នុងភូមិសាស្ត្រខណ្ឌដង្កោ នៅថ្ងៃអាទិត្យទី២៥ ខែតុលា ឆ្នាំ២០២០នេះ នៅតែមិនអាចធ្វើដំណើរបានដដែលដោយសារទឹកកំពុងហូរខ្លាំង និងផ្លូវបានដាច់បាត់ហើយ ។

ទោះបីយ៉ាងណា ជាក់ស្តែងយើងឃើញថា បងប្អូនមួយចំនួននៅតែបន្តធ្វើដំណើរតាមផ្លូវមួយនេះ ដែលអាចប្រឈមនឹងហានិភ័យចំពោះការជាប់ផុងឡាន និង ផុងម៉ូតូជាដើម ។

ជាមួយគ្នានេះ រដ្ឋបាលខណ្ឌដង្កោក៏បានជូនដំណឹងរួចរាល់ហើយដែរថា ផ្លូវមួយខ្សែនេះត្រូវបានផ្អាកធ្វើចរាចរណ៍ទាំងស្រុងជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងសាជាថ្មី ។ 

អ្វីដែលជាបញ្ហាប្រឈមនោះ គឺអ្នកដែលត្រូវធ្វើដំណើរទៅលំនៅឋាននៅក្នុងសង្កាត់មួយចំនួន ដូចជា សង្កាត់រលួស សង្កាត់សាក់សំពៅ និងសង្កាត់គងនយ ជាដើមត្រូវស្វែងរកផ្លូវវាងយ៉ាងឆ្ងាយនាំឱ្យមានការពិបាកយ៉ាងខ្លាំង ។

ទោះបីយ៉ាងណា នេះជាគ្រោះធម្មជាតិ ជំនន់ទឹកភ្លៀង ខណៈដែលអាជ្ញាធរពាក់ព័ន្ធក៏បានជួយដោះស្រាយបញ្ហានេះ យ៉ាងសស្រាក់សស្រាំផងដែរ ៕ដោយ៖ចេស្តា


ចែករំលែក៖