ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទុះកក្រើកព្រឹត្តិការណ៍ប្លែកថ្មីលើវិស័យក្រចកលើកដំបូងមិនធ្លាប់មាននៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ ពិតជាគួរឱ្យភ្ញាក់ផ្អើលនិងសាទរខ្លាំងណាស់ក្រោយពីវិស័យសម្រស់ផ្នែកក្រចកបានរៀបចំព្រឹត្តិការណ៍ដ៏ធំមិនធ្លាប់មាននៅកម្ពុជា នោះគឺកម្មវិធីបង្ហាញពីកម្មវិធីប្រកួតរចនាក្រចក The Nail Cambodia New generation។ កម្មវិធីនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ ក្រោមការចូលរួមដោយក្រុមអ្នកជំនាញលើវិស័យសម្រស់ អ្នកជំនួញ និងសិល្បករជាច្រើនរូបទៀត។ 

  ជាព្រឹត្តិការណ៍ដែលបង្ហាញពីការតាំងពិព័រណ៍ ប្រឡងថ្មីមួយមិនធ្លាប់មានក្រោមការចូលរួមប្រកួតពីសំណាក់បេក្ខជនជាង១០០នាក់ដែលត្រូវបានរៀបចំឡើងដោយសាលាបង្រៀនរចនាក្រចក The Queen Nail។ 

   អ្នកគ្រូធំដែលជានាយិកា សាលាបង្រៀនរចនាក្រចក The Queen Nailបានបញ្ជាក់ថា ឆាកប្រឡងដ៏ធំមួយសម្រាប់ឱ្យកូនខ្មែរដែលស្ថិតក្នុងវិស័យក្រចកមួយនេះអាចបញ្ចេញនូវសមត្ថភាព និងបង្កើតក្តីស្រមៃឡើងមកតាមរយៈការយកសមត្ថភាពមកប្រឡងប្រជែង។អ្នកគ្រូបន្តថា មូលហេតុដែលជំរុញឱ្យអ្នកគ្រូក្លាយជាជាងក្រចក និងវិវត្តខ្លួនទៅជាគ្រូម្នាក់ ព្រោះឆាកជីវិតក្មេងកំព្រាដ៏លំបាកម្នាក់នេះបានផ្លាស់ប្តូរទាំងស្រុងបន្ទាប់ពីអ្នកគ្រូធ្វើការបណ្តាក់ទុនលើការសិក្សា         ព្រោះអ្នកគ្រូជឿជាក់ថាមានតែជំនាញពិតប្រាកដប៉ុណ្ណោះទើបអាចដឹកនាំឆាកជីវិតយើងដើរទៅរកភាពជោគជ័យបាន ហើយអ្នកគ្រូចង់ផ្តល់វាដល់សិស្សទាំងអស់របស់The Queen Nail។ ចំពោះការដែលអ្នកធ្វើការបណ្តាក់ទុនលើការសិក្សា គឺជាការជ្រើសរើសដ៏ត្រឹមត្រូវបំផុតសម្រាប់ឆាកជីវិតនាពេលអនាគត។ 

   ម្ចាស់ហាងអាលីសផ្គត់ផ្គង់សម្ភារក្រចកនៅកម្ពុជាបានលើកឡើងថា មូលហេតុដែលធ្វើឱ្យលោកស្រីចាប់យកអាជីពជាអ្នកផ្គត់ផ្គង់សម្ភារក្រចក និងមានបំណងពង្រីកឱ្យកាន់តែធំ ពីព្រោះលោកស្រីមើលឃើញនូវចំណុចខ្វះខាតក្នុងការផ្គត់ផ្គង់សម្ភារក្រចកនៅក្នុងប្រទេសរបស់យើង ។  អ្នកជំនាញជាច្រើនដែលគាត់មានសមត្ថភាព តែខ្វះនូវអាវុធដ៏ខ្លាំងសម្រាប់ចូលទីផ្សារ។លោកស្រីថា ហាងអាលីស មិនលក់គ្រប់ផលិតផល ប៉ុន្តែ គ្រប់ផលិតផលរបស់អាលីសត្រូវតែមានគុណភាព។  លោកស្រីរំពឹងថាការចាប់ផ្តើមលើឆាកប្រឡងមួយនេះគឺជាកន្លែងដុសខាត់សមត្ថភាព  និងជាការជំរុញដ៏ធំមួយសម្រាប់អ្នកជំនាន់ក្រោយឱ្យពួកគាត់ក្លាហាននៅក្នុងការយកសមត្ថភាពមកប្រកួតប្រជែងដើម្បីដើរចូលលើឆាកប្រឡងធំៗនៅប្រទេសដទៃទៀត៕

ដោយ ៖វឌ្ឍនា


ចែករំលែក៖