អ្នកបោះឆ្នោតឈ្មោះ Frances Reckhow ត្រូវបានគណៈកម្មាធិការរៀបចំការបោះឆ្នោត គត់ត្រាថាមានសន្លឹកឆ្មោតសម្រាប់បោះនៅក្នុងឆ្នាំ២០២០ ក្នុងទីក្រុង ញូវយ៉ក ។ ប៉ុន្តែក្រោយការស្រាវជ្រាវក៏បានរកឃើញថាឈ្មោះនេះបានស្លាប់តាំងពីឆ្នាំ២០១២មកម៉្លេះ។
ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានផ្សាយថា ក្រៅពី Frances Reckhow នៅមានពលរដ្ឋកើតនៅឆ្នាំ១៩១៩ឈ្មោះ Gertrude Nizzere ក៏មានសន្លឹកឆ្នោតបោះផងដែរ បើទោះបីគាត់បានស្លាប់ជាយូរណាស់មកហើយក្តី។ ក្រោយហេតុការណ៍ខាងលើ ក្រុមជំនាញបានបើកការស្រាវជ្រាវដើម្បីបញ្ជាក់ឲ្យបានច្បាស់។
នេះមិនមែនជាករណីទីមួយឡើយដែលទីក្រុងញូវយ៉កមានករណី «សន្លឹកឆ្នោតខ្មោច»។ កន្លងមកមានហេតុការណ៍បែបនេះជាច្រើនបានកើតឡើង គឺជាចេតនាបន្លំសន្លឹកឆ្នោត។ ជាក់ស្តែងកាលពីថ្ងៃសុក្រសប្តាហ៍កន្លងមកតំបន់ Broward រដ្ឋ Florida មានលិខិតចុះឈ្មោះប្រមាណ៥០នាក់ ប៉ុន្តែក្រោយការស្រាវជ្រាវរកឃើញថា អ្នកទាំងនោះបានស្លាប់យូរណាស់មកហើយ។
ពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីទី៤៦របស់អាមេរិកនេះ បេក្ខភាពប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យលោក បៃឌិន បាននាំមុខលើប្រធានាធិបតីត្រាំ នៅក្នុងរដ្ឋសំខាន់ៗដូចជា រដ្ឋ Winconsin, Michigan និង Pennsylvania ។ រដ្ឋទាំង៤នោះ ជាទីកន្លែងដែលលោកត្រាំបានយកឈ្នះក្នុងការបោះឆ្នោតកាលពីឆ្នាំ២០១៦។ ចំណែករដ្ឋ Florida, Carolinaខាងជើង, Georgia និង Arizona) គឺជារដ្ឋដែលមានការប្រកួតប្រជែងគ្នាខ្លាំងបំផុត មិនអាចសន្និដ្ឋានបានថាភាគីណាមួយឈ្នះនោះឡើយ៕ដោយ៖ធី រីណា