ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្នុង៥សង្កាត់ ខណ្ឌ សែនសុខ ស្នើឲ្យអាជ្ញាធរ ជួយកសាង ជួសជុល អណ្ដូងលូ ស្ដារប្រឡាយ បង្ក្រាបល្បែងស៊ីសង សុំត បណ្ដាញអគ្គិសនី បណ្ដាញទឹកស្អាត និងសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ ។ ប្រជាពលរដ្ឋ បានស្នើសុំអាជ្ញាធរបែបនេះ នៅក្នុងវេទិការសាធារណៈ របស់ក្រុមប្រឹក្សារាជធានី កាលពីព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅភោជនីយដ្ឋានពិភពថ្មីសែនសុខ ក្រោមអធិបតីភាព លោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកកើត ឆែ អភិបាលរង រាជធានីភ្នំពេញ និងលោកម៉ូវ ម៉ានិត អភិបាលខណ្ឌ សែនសុខ ។
លោក លី សំណាង ជាប្រជាពលរដ្ឋរស់នៅ ភូមិទ្រង់មាន់សង្កាត់ទឹកថ្លា បានស្នើសុំឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ ជួយ ស្ដារអណ្ដូងលូ ជាបន្ទាន់ ព្រោះបច្ចុប្បន្ន អណ្ដូង លូនៅភូមិរបស់គាត ត្រូវបានដីហូរចូលពេញអស់ ហើយ ពេលភ្លៀងមកម្ដងៗ ទឹកហូអត់ទាន់ រួចលិចទឹក ដក់នៅលើផ្លូវ ធ្វើឲ្យលិចដល់ផ្ទះរបស់គាតយូថ្ងៃទើបស្រកទៅអស់ វាខុសកាលពី,បីឆ្នាំមុនពេលភ្លៀងមកម្ដងៗ រយៈពេលតែកន្លះម៉ោងទឹកស្រកទៅវិញអស់ហើយ។
អ្នកស្រី សុខ ផាន្នី ជាប្រជាពលរដ្ឋរស់នៅភូមិវិមានទ្រង់ក្នុងសង្កាត់ភ្នំពេញថ្មី ក៏បានស្នើសុំឲ្យអាជ្ញាធរជួយ ស្ដារប្រឡាយចាស់ព្រៃក្លា ក្នុងភូមិសែនសុខ១និង២ ដែលមានប្រវែងប្រមាណជាង១៥០០ម៉ែត្រ បច្ចុប្បន្ន ត្រូវបានគោករៈ អស់ហើយ ទឹកអត់ហូរទេ ដោយសារ មានគ្រួសារខ្លះ រំលោភយកប្រឡាយ និងអ្នកខ្លះទៀត ចាក់ដីរំលោភលើប្រឡាយ សង់រោងលក់ដូរនៅលើ ប្រឡាយជាដើម ។ ជាមួយគ្នានេះដែរ ក្នុងនាម លោកស្រីតំណាងប្រជាពលរដ្ឋ៤ ភូមិក្នុងសង្កាត់ ភ្នំពេញថ្មី លោកស្រីស្នើឲ្យអាជ្ញាធរជួយ បង្ក្រាប
ល្បែងស៊ីសង(បៀ)ផង ព្រោះរាល់ថ្ងៃនេះ អ្នកលេងច្រើនទៅៗ កើតចោលូច ចោឆក់ ប្លន់យ៉ាងអាណាធិបតេយ្យ រាល់ថ្ងៃអាជ្ញាធរមិនអើពើអ្វីទាល់តែសោះ ។
ពាក់ព័ន្ធនិងសំណើររបស់ប្រជាពលរដ្ឋនេះដែរ
លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ក៏បានសន្យាថានិងយកសំណើរ សំណូមពរ របស់បងប្អូនទាំងអស់នេះ យកទៅពិភាក្សាជាមួយ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង ដើម្បីធ្វើការដោះស្រាយជាបន្ទាន់ រាល់សំណើរតូចៗ ជូនបងប្អូនតាមក្រោយផងដែរ ។ ដោយឡែករាល់សំណើរ របស់បងប្អូន ខ្លះត្រូវប្រើទឹកប្រាក់ច្រើន ហើយត្រូវមានគម្រោងច្បាស់លាស់ ដើម្បីធ្វើការអភិវឌ្ឍ តាមក្រោយ ។
លោក កើត ឆែ ក៏បានសម្តែងនូវការស្វាគមន៍ ចំពោះសំណើរ និង កង្វល់ទាំងឡាយរបស់ប្រជា ពលរដ្ឋក្នុងមូលដ្ឋាន សង្កាត់ ខណ្ឌ ព្រមទាំងទទួលយកនូវបញ្ហាទាំងនោះ ទៅថ្នាក់ជាតិ ដើម្បីពិនិត្យ និងដោះស្រាយជូនបងប្អូនជាបន្តបន្ទាប់ផងដែរ ។
ឆ្លើយតបទៅនិងសំណើររបស់បងប្អូនប្រជាពលរដ្ឋនៅដ្ឋាននេះដែរ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌ សែនសុខ ក៏បានដោះស្រាយជូនជាបន្ទាន់នូវបញ្ហាមួយចំនួនចំពោះមុខ មួយចំនួន ដែលជាលទ្ធភាព របស់អាជ្ញាធរខណ្ឌអាចធ្វើទៅបានមានកំរិត តែនៅមាន បញ្ហាមួយចំនួនដែលត្រូវរងចាំដោះស្រាយជាបណ្តើរៗ និងមានបញ្ហាធំៗជាច្រើនទៀត ត្រូវធ្វើការស្នើសុំបន្តទៅថ្នាក់រាជធានី ដើម្បីពិនិត្យនិងស្វែងរកលទ្ធភាពដោះស្រាយជូនប្រជាពលរដ្ឋតាមក្រោយ។
លោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានបញ្ជាក់ថា៖ វេទិកានេះគឺមានបំណងឲ្យប្រជាពលរដ្ឋបញ្ចេញយោបល់ ដើម្បីឲ្យអាជ្ញាធរបាន ដឹងនិងដោះស្រាយជូនប្រកបដោយតម្លាភាពនិងគណនេយ្យភាព។ ព្រោះការដឹកនាំបានល្អនិងជោគជ័យគឺអាស្រ័យដោយការទទួលបានព័ត៏មានច្រើន និងត្រឹមត្រូវច្បាស់លាស់ព្រមទាំងមានការ ចូលរួមពីប្រជាពលរដ្ឋ។ ការគ្រប់គ្រងណាក៏ដោយ បើដើរឆ្ងាយពីប្រជាពលរដ្ឋ គឺយើងអស់តំលៃហើយ សុខទុក្ខប្រជាពលរដ្ឋនៅតាមមូលដ្ឋាន គឺជាការគិតគូររកដំណោះស្រាយរបស់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ។
លោក ប៉ា សុជាតិវង្ស ក៏បានស្នើឲ្យប្រជាពលរដ្ឋមិនថានៅក្នុងវេទិកាពិគ្រោះយោបល់ នៅពេលនេះឬនៅពេលក្រោយនោះទេត្ រូវចូលរួមបញ្ចេញយោបល់លើកសំណើរសំនួរ និងសំណូមពរឱ្យបានផុលផុស បើទោះបីយោបល់នោះ មានលក្ខណៈបែបសេរី យ៉ាងណាក្តី គឺប្រជាពលរដ្ឋមិនខុសទេ។គ្មានអ្វីប្រសើរជាជាងការជជែកគ្នា និងទទួលបានដំណឹង រវាង ប្រជាពលរដ្ឋនិងអាជ្ញាធរគ្រប់ជាន់ថ្នាក់បានដឹងលឺ ៕ .សំរិត