ព័ត៌មានទាន់ហេតុការណ៍៖

ឆ្អែតចិត្តខ្លាំង នារីម្នាក់ប្រកាសផ្តាច់ទំនាក់ទំនងជាបងប្អូននឹងប៉ែន ចំរ៉ុង

ចែករំលែក៖

     ភ្នំពេញ៖ មានការភ្ញាក់ផ្អើលខ្លាំងក្នុងចង្កោមអ្នកសិល្បៈ និងមហាជនក្រោយពីនារីម្នាក់បានប្រកាសដោយបើកចំហរអំពីការផ្តាច់ទំនាក់ទំនងរាប់អានគ្នាជាមួយតារាសម្តែង និងពិធីករលោកប៉ែន ចំរ៉ុង។ មូលហេតុនៅពីក្រោយការប្រកាសដ៏កម្រនេះត្រូវបាននារីរូបនេះលើកឡើងដោយខ្លីថា “ឆ្អែតចិត្ត”។

នារីនោះត្រូវបានគេដឹងថាឈ្មោះលើគណនីយហ្វេសប៊ុក Lily Queen ដែលត្រូវជាប្អូនធម៌របស់លោក ប៉ែន ចំរ៉ុង និងធ្លាប់បង្ហាញភាពស្និទ្ធស្នាលខ្លាំងជាមួយនឹងតារារូបនេះរួមទាំងភរិយាផងដែរ។ នាងបានបង្ហាញពីភាពឈឺចាប់ជាបន្តបន្ទាប់មុនពេលសម្រេចចិត្តបង្ហោះជាសាធារណៈនេះ ដែលកើតឡើងពីកង្វះទំនុកចិត្ត បាត់បង់ជំនឿជឿជាក់ និងមិនឲ្យតម្លៃគ្នា។មិនបញ្ជាក់ច្រើនឡើយជុំវិញការប្រកាសបែកបាក់ចំណងពាក់ព័ន្ធខាងលើដោយនារីរូបនេះបានបញ្ជាក់ដោយខ្លីថា “គ្មានទៀតទេពាក្យថាបងប្អូនគ្រប់យ៉ាងគ្រាន់ជាអតីត!ឆ្អែតខ្លាំង”។ សារខ្លីមានន័យជ្រៅនេះត្រូវបានគេលើកឡើងថា ទោះជាយ៉ាង កន្លងទៅអ្នកទាំងពីរធ្លាប់បានប្រកាសភាពស្និទ្ធស្នាលខ្លាំងមិនខុសពីបងប្អូនបង្កើតឡើយ ។ អ្នកសិល្បៈម្នាក់បានលើកឡើងថា លីលី ក៏មានការងារជាអ្នកសិល្បៈដែរប៉ុន្តែនាងមិនសូវជាល្បីឈ្មោះប៉ុន្តែនាងមានទំនាក់ទំនងខ្លាំងជាមួយប៉ែន ចំរ៉ុងជាច្រើនឆ្នាំកន្លងមកហើយ។ ប្រភពថាការប្រកាសអស់នាមជាបងប្អូនរបស់អ្នកទាំងពីរកើតឡើងពីទំនាស់ និងការបាត់បង់ទំនុកចិត្ត ប៉ុន្តែមិនត្រូវបានទម្លាយរឿងពិតនោះទេ។ ប្រភពបន្តថារឿងរ៉ាវនេះត្រូវបានលាក់យ៉ាងជិត ប៉ុន្តែបានកើតមានឡើងជាច្រើនខែកន្លងមកហើយ។

គេនៅមិនទាន់មានការបញ្ជាក់ណាមួយបន្ថែមពីលោក ប៉ែន ចំរ៉ុងនៅឡើយខណៈលោក​មិនទទួលទូរស័ព្ទ៕

ដោយ៖ វឌ្ឍនា


ចែករំលែក៖