អាមេរិក៖ មកទល់ពេលនេះ មិនទាន់អាចបែងចែកបេក្ខភាពរូបណាមួយ ទទួលបានជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក នោះឡើយ ។ ចំណែកក្រុមអ្នកគាំទ្រ បេក្ខភាពទាំងពីរបាននាំគ្នាដង្ហែក្បួនបាតុកម្មនៅគ្រប់ទិសទីក្នុងទឹកដីអាមេរិក។
អ្វីដែលពិភពលោកចាប់អារម្មណ៍បំផុតនោះ គឺបិតាប្រជាធិបតេយ្យ ដែលមានអាយុកាលជាង២០០ឆ្នាំ ក៏មានបញ្ហាក្រោយការបោះឆ្នោតដែរ ដូចជា មិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត ចោទប្រកាន់ពីបទពុករលួយ បន្លំសន្លឹកឆ្នោត… ដែលជាមូលហេតុបង្កឲ្យមានមហាបាតុកម្មកើតឡើង។
បើសូម្បីតែការបោះឆ្នោតនៅ ប្រទេសមហាអំណាចទីមួយលើពិភពលោកមានសកម្មភាពបែបនេះ ទៅហើយ ចុះទម្រាំតែប្រទេសទើបតែអនុវត្តប្រជាធិបតេយ្យទៅជាយ៉ាងណាវិញ?
បាតុកម្មនៅក្នុងតំបន់មួយចំនួនក៏បានក្លាយជាអំពើហិង្សាប៉ះទង្គិចជាមួយកម្លាំងប៉ូលិសដែរ ជាក់ស្តែងនៅទីក្រុងញូវយ៉ក ប៉ូលិសបានចាប់ខ្លួនបាតុករជាច្រើន។
ក្រុមអ្នកគាំទ្រលោកត្រាំស្នើឲ្យការពារសន្លឹកឆ្នោត ឈប់រាប់សន្លឹកឆ្នោតបោះតាមប្រៃសណីយ៍ «ដោយកាន់តែរាប់លោកត្រាំកាន់តែចាញ់» ។ ចំណែកក្រុមបាតុករគាំទ្រ លោកបៃឌិនវិញបានដង្ហែក្បួនបាតុកម្ម ទាមទារឲ្យរាប់គ្រប់សន្លឹកឆ្នោតទាំងអស់៕
ដោយ៖ធី រីណា