ព័ត៌មានទាន់ហេតុការណ៍៖

ចំណេះដឹងទូទៅ! តើការ​ហូបសត្វអណ្តើ​ក​ អាច​នាំអ្នកជួបគ្រោះចង្រៃ ​មែនឬអត់​? ​

ចែករំលែក៖

គួរស្វែងយល់ពីជំនឿខ្មែរ៖ តើលោកអ្នកធ្លាប់បានលឺនៅជំនឿខ្លះៗ ទាក់ទងនឹងការហូប សត្វអណ្តើកដែរឬទេ? តើការទទួលទានសត្វអណ្តើកលោកអ្នកនឹងមានប្រផ្នូលមិនល្អ មែនឬអត់? ហើយ​​អ្វីខ្លះបន្ទាប់ពីអ្នកទទួលទានសត្វអណ្តើរួច? តោះចង់ដឹងអត់សូមអានព័ត៍មានលំអិតមានដូចខាងក្រោម៖

ចំពោះការបកស្រាយ​​ជំនឿ ទាក់ទងនឹងការទទួលទានសត្វអណ្តើក ដូច្នេះមិត្តអ្នកអានទាំងអស់គ្នាត្រូវដឹងពីប្រវត្តិនៃសត្វអណ្តើកជាមុនសិន។បើតាមព្រះពុទ្ធសាសនាសត្វអណ្តើក ត្រូវបានចាត់ទុកថាជាសត្វតំណាងព្រះពុទ្ធកស្សបៈ ដែលជាព្រះពុទ្ធទី៣ ក្នុងចំណោម ព្រះពុទ្ធ៥អង្គក្នុងនោះរួមមានព្រះពុទ្ធភត្តុសន្ធោ(មាន់ឈ្មោល) ព្រះពុទ្ធ កោនាគមនោ (នាគ) ព្រះពុទ្ធកស្សបោ (អណ្តើក) ព្រះពុទ្ធសាមគោតម(គោឈ្មោល) និងព្រះសិអាមេត្រី(សត្វខ្លា)

ចំពោះពុទ្ធសាសនាមហាយាន្តសត្វអណ្តើកជាតួអង្គសំខាន់ណាស់អណ្តើកគឺតំណាងឲ្យគតិភាពស្វិតស្វាញទ្រព្យសម្បត្តិ និងអាយុយឺនយូរ។សត្វអណ្តើកជាសត្វអទិទេពក្នុងចំណោមសត្វទាំង គឺ នាគហង្ស ខ្លា និងអណ្តើក។ សត្វអណ្តើកត្រូវបានគេចាត់ទុកជាអ្នកថែរក្សាទិសខាងជើង នៅក្នុងប្រព័ន្ធត្រីវិស័យ ដែលគេចាត់ទុកថាជា អ្នកចម្បាំងសច្ចៈ។ ម្យ៉ាងវិញទៀតដោយសារតែសត្វអណ្តើកជាសត្វដែលមានអាយុវែងដូច្នេះហើយបានជាគេតែងឆ្លាក់រូបអណ្តើកទុកក្នុងផ្នូររបស់ស្តេចតំណាងឲ្យភាពអមតៈ។

សត្វអណ្តើកត្រូវបានគេយកទៅប្រលែង

ក្នុងសង្គមចិនបុរាណគេមិនឲ្យបរិភោគអណ្តើកនោះទេ ព្រោះហេតុផលថាជា សត្វទេព ហើយមានតែអធិរាជប៉ុណ្ណោះដែលអាចបរិភោគបានហើយមុននឹងបរិភោគគេត្រូវខមាទោសសុំ ជាមុនសិន ដូចនេះហើយទើបបានជារាស្ត្រសាមញ្ញមិនហ៊ានទទួលទានអណ្តើកឡើយ។ចំណែកអធិរាជ អាចសោយបានព្រោះតែគេយល់ថាជាមនុស្សដែលមានជោគជតារាសីខ្ពស់ហើយក៏ជាអ្នកមានបុណ្យបារមីខ្លាំង ទើបអាចសោយសត្វអណ្តើកបានផ្ទុយទៅវិញ សម្រាប់រាស្ត្រសាមញ្ញវិញបើទទួលទានអណ្តើកហើយគឺគេជឿជាក់ថានឹងអាចនាំឲ្យជោគជតារាសីធ្លាក់ចុះ បាបកម្ម និងរកស៊ីមិនឡើងនោះទេ ជាពិសេសនឹងជួប គ្រោះរហូតដល់ជីវិត ថែមទៀតផង

រូបតំណាងសត្វអណ្ដើក

ចំពោះសាសនាហិណ្ឌូវិញ អណ្តើកត្រូវបានគេចាត់ទុកថាជាអវតាមួយអង្គក្នុងទេវកថា រឿងកូរសមុទ្រទឹកដោះ យើងអាចមើលឃើញចម្លាក់សត្វអណ្តើកនៅលើផ្ទៃនៃប្រាសាទអង្គរវត្តខ្មែរ ដែលតំណាងឲ្យ រឿងកូរសមុទ្រទឹកដោះផងដែរ។

រីឯក្នុងសង្គមខ្មែរជំនឿសាសនាវិញ សត្វអណ្តើកត្រូវបានសាសានាជីខ្មែរដើម ចាត់ទុកស្មើអទិទេព។ ដោយសារតែ អណ្តើកជាសត្វជើងបួនរស់នៅលើគោកក៏បានក្នុងទឹកក៏បាន ដូច្នេះទើបគេចាត់ទុកអណ្តើកជា សត្វតំណាងភពផែនដី ជើងទាំងបួនរបស់អណ្តើក ទ្រផែនដីតំណាងឲ្យ លោកធាតុទាំង៤ មានទឹក ដីភ្លើងខ្យល់ ហើយស្នូកតំណាងឲ្យផែនដី។ តាមជំនឿរបស់ខ្មែរពីបុរាណកាល ពេលរំដោះគ្រោះខ្មែរតែងយកសត្វអណ្តើក ទៅព្រលែងព្រោះអណ្តើក តំណាងឲ្យភាពអមតៈ និងភោគទ្រព្យ។

ហេតុដូចនេះហើយទើបក្នុងសង្គមខ្មែរតែងជឿលើ​​ជំនឿតៗគ្នា​​ថា សម្រាប់អ្នកទាំងឡាយណា ដែលទទួលទាននៅសត្វអណ្តើកហើយតែងតែជួបនៅគ្រោះអន្តរាយ បែកបាក់គ្រួសារ បាត់បង់ការងារ រកស៊ីខាតបង់ ជួបតែរឿងអាក្រក់ ងើបមុខមិនរួចដែលគេហៅថាយីអ៊ុនដាក់ដូច្នេះប្រសិនបើអ្នកដែលធ្លាប់បានទទួលទានសត្វអណ្តើកហើយជួបនៅរឿងអាក្រក់ៗបែបនេះវិធីដោះគ្រោះ​​គឺត្រូវទៅរកសត្វអណ្តើកមួយទៀត ហើយធ្វើការព្រលែង ដោយឧទ្ទិសបួងសួងសុំខមាទោស អហោសិកម្ម ដោយទង្វើមិនបានដឹង លើសពីនេះទៀតសម្រាប់ចាស់ ជឿថាបើចង់ផ្តាច់ចំណងកម្មជាមួយគ្នា គួរបាងក្សូលឧទ្ទិសឲ្យទៅសត្វអណ្តើកនោះ បន្ថែមទៀត​​ផងដែរ​​

នេះជាមតិអ្នកដែលធ្លាប់ហូបអណ្តើកហើយជួបបញ្ហា

បញ្ជាក់ នេះគឺគ្រាន់តែជា ជំនឿតៗគ្នា និងរឿងរ៉ាវខ្លះដែលធ្លាប់កើតឡើងលើមនុស្សមួយចំនួនដែលធ្លាប់ទទួលទានសត្វអណ្តើក។ ក៏ប៉ុន្តែជំនឿនេះយើងក៏មិនអាចសន្និដ្ឋាននិងប្រាកដជាក់ច្បាស់មួយរយភាគរយដែរ។  ហេតុដូចនេះការជឿនិង មិនជឿគឺស្រេចលើ ការគិតរបស់មនុស្សម្នាក់ៗ។ សូមអានដោយវិចារណញ្ញាណ៕ 

ប្រភពដោយ៖ ទេពនិមត្តចម្លាក់ខ្មែរ


ចែករំលែក៖