សុខភាព៖ វិទ្យុសកម្ម គឺជារលកដែលសាយភាយ ចេញពីគ្រឿងអេឡិចត្រូនិច មានដូចជា៖ ទូរស័ព្ទ Ipad ទូរទស្សន៍ កុំព្យូទ័រ WiFi ម៉ាស៊ីត្រជាក់ ទូទឹកកក ឆ្នាំងដាំបាយអគ្គីសនី និងគ្រឿងអេឡិចត្រូនិច ផ្សេងជាច្រើនទៀត។
វិទ្យុសកម្មទូរស័ព្ទ មិនដូចជាវិទ្យុសកម្មពី ការរលាយនុយក្លេអ៊ែរនោះទេ។ វាមានថាមពលខ្ពស់ និងមានសមត្ថភាព ទៅបំផ្លាញDNA របស់អ្នក ហើយងាយបង្ក ឲ្យក្លាយទៅជា ជំងឺមហារីក។ ក៏ប៉ុន្តែ នាពេលបច្ចុប្បន្ននេះ ដោយសារតែបច្ចេកវិទ្យា កាន់តែទំនើប ការកាត់បន្ថយ នៅជាតិវិទ្យុសកម្មពីទូរស័ព្ទនេះ ក៏បានកាត់បន្ថយ បានច្រើនដែរ តែក៏មិនមែនគ្មាន ផលប៉ះពាល់សោះនោះដែរ។
ជាតិវិទ្យុសកម្ម
តើវិទ្យុសកម្ម មាននៅកន្លែងណាខ្លះ? វិទ្យុសកម្ម កើតមាន នៅគ្រប់ទីកន្លែងទាំងអស់ ក្នុងបរិយាកាសជុំវិញខ្លួន យើងព្រោះតែមានកំណើននៃការប្រើប្រាស់គ្រឿងអេឡិចត្រូនិច ជាច្រើនជាពិសេសកំណើននៃ ការប្រើប្រាស់ទូរស័ព្ទដៃ បានកើនឡើងយ៉ាងខ្លាំង គួរជាទីកត់សម្គាល់ នៅក្នុងប្រទេសកម្ពុជាយើង នាពេលបច្ចុប្បន្ន ក៏ដូចជានៅក្នុង សាកលលោកទាំងមូលផងដែរ។
ជាតិវិទ្យុសកម្ម
តើរលកវិទ្យុសកម្ម ធ្វើអោយប៉ះពាល់ដល់ សុខភាពមនុស្សយើងអ្វីខ្លះ? ជំហ៊ានដំបូង របស់វិទ្យុសកម្ម ដែលប៉ះពាល់ មកលើសុខភាពរបស់មនុស្សយើងគ្រប់រូបគឺ ធ្វើអោយយើងបាត់បង់ ថាមពលនៅក្នុងខ្លួនពី១០ភាគរយ ទៅ៣០ភាគរយភ្លាមៗ បន្ទាប់ពីយើងប៉ះពាល់ ទៅលើគ្រឿងអេឡិចត្រូនិចផ្សេងៗ ដូចជាទូរស័ព្ទ ឬIpad ជាដើម។ ការជ្រាបចូលរបស់វិទ្យុសកម្ម មកលើរាង្គកាយ របស់យើង គឺមិនបានធ្វើអោយយើងឈឺចាប់ភ្លាមៗនោះទេ ប៉ុន្តែវាបានជ្រាបចូល ទៅបំផ្លាញ ថាមពលរាង្គកាយ និងធ្វើអោយមាន ការប៉ះពាល់ដល់ ប្រព័ន្ធសសៃប្រសាទរបស់យើង ដែលក្នុងពេលនោះ វានឹងធ្វើឲ្យយើងមាន នៅអាការៈស្ពឹកស្រពន់ ចុកដៃជើង ឈឺតាមសន្លាក់ ឈឺសាច់ដុំ ជាដើម។
ជាតិវិទ្យុសកម្ម
ទោះយ៉ាងបៀបដូចជា ពេលដែលយើងនិយាយទូរស័ព្ទ យើងយកវាមកផ្អិបជាប់ និងត្រចៀករបស់យើង ក៏ដូចជាជាប់នឹងខួរក្បាលដូច្នេះហើយ កំដៅរបស់ រលកវិទ្យុសកម្ម បានជ្រាបចូល ទៅក្នុងខួរក្បាលរបស់យើង យ៉ាងងាយហើយវាបានចំអិន ខួរក្បាលរបស់យើងបន្តិចម្តងៗ បើយើងនិយាយ ទូរស័ព្ទចាប់ពី១០នាទីឡើងទៅ គឺធ្វើអោយយើងឈឺក្បាល ក្តៅត្រចៀក មានអារម្មណ៏ឆាប់មួរម៉ៅ គេងមិនលក់ធ្វើអោយ ការចងចាំខ្សោយ ស្ពឹកខួរក្បាល។ល។
ជាតិវិទ្យុសកម្ម
ជារួម ផលប៉ះពាល់បន្តិចម្តងៗ នេះហើយ ដែលវាធ្វើអោយមាន បញ្ហាធ្ងន់ធ្ងរទៅថ្ងៃអនាគត ដូចជាកើតមហារីកខួរក្បាល មហារីកគ្រាប់ឈាមថាមពលរាង្គកាយ ចុះខ្សោយ ខ្សោយមេជីវិត រហូតបុរសរហូតដល់៣៥% ងាយឆ្លងរោគផ្សេងៗ ចំពោះស្ត្រីដែលមានផ្ទៃពោះ ធ្វើអោយការបង្កកំណើត ខុសប្រក្រតីជាដើម ។
ជាតិវិទ្យុសកម្ម
***អាការៈផ្សេងៗនៃផលប៉ះពាល់របស់វិទ្យុសកម្មមកលើរាង្គកាយយើងដូចជា៖
អារម្មណ៍វិលវល់, ខ្សោយការចង់ចាំ, ខ្សោយការផ្តោតអារម្មណ៌, ការអស់កំលាំង រំខាន នាំអោយធុញទ្រាន់, គ្មានកំលាំងធ្វើការ, ធ្វើអោយចង់ក្អួត ក្អួត, ធ្វើអោយជាំ ដំបៅមិនងាយជាសះស្បើយ ឈាមច្រមុះ មានអាការៈ ខ្លោចស្បែក ជ្រុះសក់ ឈឺក្បាល ឈឺមាត់ ពងបែកមាត់ ជំងឺគ្រុន ងាយឆ្លងរោគជាដើម។
ជាតិវិទ្យុសកម្ម
ហេតុដូចនេះ ប្រសិនបើអ្នកចង់កាត់បន្ថយ នៅគ្រោះថ្នាក់ដែលមាន ដោយសារតែ ជាតិវិទ្យុសកម្ម អ្នកមិនគួរបើកWiFi ចោល ក្នុងពេលកំពុងតែគេងនោះទេ ជាពិសេសស្ត្រីមានផ្ទៃពោះ។ គួរតែកាត់បន្ថយ ការប្រើប្រាស់ទូរស័ព្ទ ងាកមកហាត់ប្រាណ ដើម្បីសុខភាព ឲ្យបានច្រើនជាងមុនវិញ ទើបជាការប្រសើរ៕