ភ្នំពេញ៖ មុននេះបន្តិច ក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាសបន្ទាន់ ដោយបញ្ជាក់ថា៖ រកឃើញវិជ្ជមានកូវីដ-១៩ លើតំណាងរាស្ដ្រ និងមន្ដ្រី សរុបចំនួន៣រូបបន្ថែមទៀត ដែលពាក់ព័ន្ធជាមួយគណៈប្រតិភូរដ្ឋមន្ដ្រី ការបរទេសហុងគ្រី កន្លងទៅ ដែលបង្ហាញឱ្យឃើញថា គួរមានការប្រុងប្រយ័ត្នខ្ពស់ការពារការឆ្លងពីជម្ងឺកូវីដ-១៩នេះ។
សូមបញ្ជាក់ថា៖ ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្ដីប្រកាសព័ត៌មានបន្ទាន់មួយ ដោយបញ្ជាក់ជាផ្លូវការថា មានមន្ដ្រីចំនួន៣រូបទៀត រកឃើញវិជ្ជមានកូវីដ-១៩ ដែលមានការប៉ះពាល់ជាមួយរដ្ឋមន្ដ្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី ដែលបានមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា (ព្រឹត្តិការណ៍ ៣វិច្ឆិកា)។
មនុស្សទាំង៣នាក់ ដែលរកឃើញវិជ្ជមានកូវីដ-១៩ ក្នុងនោះរួមមាន៖
ទី១-លោក សួស យ៉ារ៉ា តំណាងរាស្ដ្រ និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា
ទី២-លោក សរ ចិត្រា អគ្គលេខាធិការរង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ទី៣-ឯកអគ្គរដ្ឋទូតហុងគ្រី ប្រចាំកម្ពុជា។
សូមអានខ្លឹមសារទាំងស្រុង នៃសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ដូចខាងក្រោម ៖
ដោយ៖ សុខ ខេមរា