ភ្នំពេញ៖ មកទល់ពេលនេះ គង់ សុជាតិ និង លោកជា វិបុល បានក្លាយជាប្តីប្រពន្ឋបាន៧ឆ្នាំបាត់ទៅហើយដោយ ឆ្លងកាត់នូវរឿងគ្រប់រូបភាព។ នៅទីបំផុតឧបសគ្គជាច្រើនអ្នកទាំង២បានសម្រេចឆ្លងផុត។ជាពិសេសបានទាំងមានសេចក្តីសុខត្រឡប់មកវិញទាំងរឿងស្នេហានិងគ្រួសារ។
អ្នកនាងគង់ សុជាតិបានសរសេរបង្ហោះពាក្យប៉ុន្មានឃ្លានៅបណ្តាញសង្គមថា «៧ឆ្នាំដោយអត្ថន័យស្នេហាមានន័យជ្រៅពេកកន្លង អូនពិតប៉ុនប៉ងរួមមេត្រី អរគុណនូវគ្រប់អ្វីៗដែលថ្លៃផ្ដល់អោយ … Happy 7th Anniversary my lovely husband !!»
អ្នកនាងត្បិតមកទល់ពេលនេះ មានស្នាមញញឹមតែក៏ ប្រទះព្យុះរឿងមិនតិចនោះទេ។ អ្នកនាងរងនូវសម្ពាធស្នេហារហូត ស្ទើរតែបែកបាក់គ្នា ក្រោយពេលមានជនទី៣ជ្រែកខ្លួនមកលូកលាន់។ ស្នេហានិងចិត្តស្មោះត្រង់បានធ្វើអោយអ្នកនាង និងលោកជា វិបុលនៅតែស្រឡាញ់គ្នា។កាន់តែជឿជាក់គ្នាអ្នកនាងថែមទាំងបានលោកវិបុលបួសសងគុណម្តាយឪពុក ក៏ចាត់ទុកថាជាការបង្ហាញទឹកចិត្តដាក់ភរិយាថា ស្វាមីពិតជានៅរួមរស់ដដែលទោះមានរឿងអ្វី ក៏ភរិយាកូនជាជម្រើសទី១។
គង់ សុជាតិ និងជា វិបុលទើបតែប្រារព្ធពិធីភ្ជាប់ពាក្យកូនប្រុសច្បងកាលពីពេលកន្លងទៅ។ មានន័យថា អ្នកទាំង២ក្លាយជាឪពុកក្មេកម្តាយក្មេកគេឆាប់ៗនេះ ដោយមើលរូបភាពពិធីការិនី គង់ សុជាតិញញឹមពព្រាយតែម្តង។បើទោះជាជោគជាំសិល្បៈគង់ សុជាតិ និងជា វិបុល មិនបោះបង់ចោលឡើយនៅតែបម្រើវិស័យនេះ។ អ្នកទាំង២កាន់កម្មវិធីតន្ត្រីបន្តផ្ទាល់របស់ហង្សមាសជាច្រើនកម្មវិធីហើយមហាជនសរសើរថាសមគ្នាដូចនៅក្មេងៗដដែល៕
ដោយ៖វឌ្ឍនា