ព័ត៌មានទាន់ហេតុការណ៍៖

កញ្ញាឯក រឿន ណាត ធ្លាយរឿងបែកបាក់ស្នេហ៍ជាមួយតារាបង្ហាញម៉ូត ជា ឃាងឈេ

ចែករំលែក៖

ភ្នំពេញ៖ ពិតជាភ្ញាក់ផ្អើលក្រោយពីលេចចេញដំណឹងថាកញ្ញាឯកចក្រវាឡកម្ពុជា២០១៨កញ្ញា រឿន ណាត បានបែកបាក់ចំណងស្នេហ៍ជាមួយលោក លោក ជា ឃាងឈេ ដែលគេស្គាល់ថាជាប្រុសស្អាត ធ្លាប់បានតំណាងឲ្យកម្ពុជា ទៅប្រកួតក្នុងកម្មវិធី Mister Universal Ambassador ២០១៨នោះហើយ

កញ្ញា រឿន ណាត ទទួលបានឱកាសការងារសិល្បៈជាច្រើនបន្តបន្ទាប់ ក្រោយពីនាងវិលត្រឡប់មកពីប្រកួតកម្មវិធីសម្រស់ជាអន្តរជាតិ កាន់តែធ្វើឲ្យអ្នកគាំទ្រនាងភ្ញាក់ផ្អើលនិងសាទរគឺក្រោយពីនាងនិងតារាបង្ហាញម៉ូតលោកជា ឃាងឈេ បានប្រកាសបើកចំណងស្នេហ៍ដោយបើកចំហរ កញ្ញា រឿន ណាតបានប្រកាសពីចំណងស្នេហ៍ដោយបើកចំហរជាមួយលោកជា ឃាងឈេ កាលពីអំឡុងខែសីហាឆ្នាំ២០១៩ ខណៈដែលរឿន ណាតធ្លាប់លើកឡើងថា នាងបានស្គាល់គ្នានិងស្វែងយល់ចិត្តគ្នាជាច្រើនខែមុនពេលសម្រេចចិត្តទទួលយកគ្នាជាសង្សារ និងក្រោមការដឹងលឺពីចាស់ទុំទាំងសងខាង ប៉ុន្តែនាងមិនបានបញ្ជាក់អំពីគម្រោងចូលរោងការច្បាស់លាស់នៅឡើយ ហើយពេលនេះពួកគេបានដើរផ្លូវរៀងខ្លួនរួចបាត់ទៅហើយ។ ទោះជាយ៉ាងណាដំណឹងនៃការបែកបាក់គូស្មេហ៍នេះនៅមិនទាន់បញ្ជាក់ពីពួកគេនៅឡើយរហូតលេចចេញដំណឹងពីក្រុមអ្នកសិល្បៈថាស្នេហានេះបានដល់ទីបញ្ចប់ហើយ ហើយបញ្ចប់ដោយស្ងប់ស្ងាត់ផងដែរ។

តារាសម្តែង រឿន ណាត បានទទួលស្គាល់ថាស្នេហារវាងនាង និងលោក ជា ឃាងឈេ ពិតជាបានបញ្ចប់ដូចការលេចឡើងនោះមែន ទោះជាយ៉ាងណានាងមិនបានបញ្ជាក់អំពីមូលហេតុនៅពីក្រោយការបែកបាក់ស្នេហានេះឡើយប៉ុន្តែនាងថាបានបែកគ្នាអស់រយៈពេលជិតមួយឆ្នាំកន្លងមកហើយ។ នាងបញ្ជាក់ដែរថា ការប្រះស្រាំចំណងស្នេហ៍ជាមួយប្រុសស្អាតជាអាណិកជនរស់នៅប្រទេសអូស្ត្រាលីរូបនេះគឺមិនមែនមានអ្នកទី៣ណាមកជ្រៀតជ្រែកនោះឡើយ ។ទោះជាយ៉ាងណាខណៈនេះនាងមិនបានគិតគូរពីរឿងស្នេហាឡើយ គឺគិតតែពីការងារសិល្បៈ និងមានគម្រោងបើកមុខជំនួញផ្ទាល់ខ្លួនផងដែរ៕

ដោយ៖ វឌ្ឍនា

 


ចែករំលែក៖