ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់បានស្លាប់ក្រោយពេលរថយន្តបុកម៉ូតូ ហើយអ្នកបើករថយន្តបង្កហេតុបានរត់គេចខ្លួនបាត់ស្រមោល

ចែករំលែក៖

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចបានប្រាប់ជាបឋមថា យុវជនម្នាក់បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍រថយន្ត បើកបុកម៉ូតូតាមផ្លូវជាតិលេខ៤ក្នុងឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាវេលាម៉ោង៨និង៣០នាទីយបប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០។ 

បើតាមសមត្ថកិច្ចប្រាប់ថា ជនរងគ្រោះជិះម៉ូតូ ឈ្មោះ គាន ជន ភេទប្រុសអាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាកសិករ មានទីលំនៅភូមិសំរុងលើ ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ចំណែកភាគីខាងរថយន្តបានបើករត់គេច ហើយភ្លាមៗសមត្ថកិច្ចនៅមិនទាន់ស្គាល់អត្តសញ្ញាណភាគីខាងរថយន្តបង្កនោះនៅឡើយ គឺកំពុងស្រាវជ្រាវបន្តតាមនីតិវិធី៕ ឆ្លាម សមុទ្រ


ចែករំលែក៖