ព័ត៌មានទាន់ហេតុការណ៍៖

លួចម៉ូតូបានហេីយគេចខ្លួនទើបបានមួយថ្ងៃជាប់ខ្នោះរបស់នគរបាលប៉ុស្តិ៍កាកាបទី២

ចែករំលែក៖

ភ្នំពេញ​៖​ ជនសង្ស័យមានគ្នា៤នាក់បានសហការគ្នាលួចម៉ូតូZOOMER-X មួយគ្រឿងបានសម្រេចកាលពីថ្ងៃទី១៦ ខែវិច្ឆិកា​ ឆ្នាំ២០២០​ នៅភូមិចំការឪទ្បឹក សង្កាត់កាកាបទី២​ ខណ្ឌពោធិ៍សែនជ័យ រួចព្យាយាមគេចខ្លួនរហូតមកដល់វេលាម៉ោង១៩និង៣០នាទីថ្ងៃទី១៧​ ខែឆ្នាំដដែលត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍កាកាបទី២ស្រាវជ្រាវតាមឃាត់ខ្លួនបានម្នាក់ ចំណែកបក្សពួកផ្សេងទៀតកំពុងតែគេចខ្លួន។

ជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះ ហ៊ុន សុខគា​ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាងម៉ាសុីនដេរ​ ស្នាក់នៅបន្ទប់ជួលក្នុងសង្កាត់បឹងសាទ្បាង ខណ្ឌទួលគោក។

ចំណែកជនសង្ស័យ ឈ្មោះ ចាន់ ចិត្ត ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅចំណុចរ៉ារថភ្លើងក្នុងភូមិប៉ប្រកខាងជើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។

តាមការរៀបរាប់ពីជនរងគ្រោះបានឲ្យដឹងថា​ នៅយប់ថ្ងៃទី១៦ខែវិច្ឆិកា​ឆ្នាំ២០២០​ ខ្លួនបានជិះម៉ូតូម៉ាកZoomer-X ពណ៌ស ពាក់ស្លាកលេខកំពង់ស្ពឺ1L-1208 ចេញពីបន្ទប់ជួលនៅបឹងសាទ្បាងខណ្ឌទួលគោកមកលេងសង្សារនៅភូមិចំការឪទ្បឹក សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។ នៅពេលជិះម៉ូតូមកដល់គោលដៅហើយក៏បានទុកម៉ូតូនៅជាន់ផ្ទាល់ដី រួចក៏ទ្បើងទៅបន្ទប់សង្សារនៅជាន់ទី១ រហូតដល់ម៉ោង២៣និង៥០នាទីទើបចុះមកក្រោមតែរកមិនឃើញម៉ូតូក៏មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍កាកាបទី២​ ដេីម្បីសុំការអន្តរាគមន៍​ ។
បន្ទាប់ពីទទួលបណ្តឹងរួចកម្លាំងប៉ុស្តិ៍បានចុះទៅឆែកកាមេរ៉ាសុវត្ថិភាព និងកំណត់បានមុខសញ្ញា រហូតដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០វេលាម៉ោង១៩និង៣០នាទី ក៏បានឃាត់បានជនសង្ស័យ១នាក់ ឈ្មោះ ចាន់ ចិត្តភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅចំណុចរ៉ារថភ្លើងក្នុងភូមិប៉ប្រកខាងជើង សង្កាត់កាកាបទី១ ចំណែកបក្សពួក៣នាក់ទៀតបានគេចខ្លួន បាត់។

បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅផ្នែកជំនាញនៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ៕ដោយ៖​សុខាសែនជ័យ​


ចែករំលែក៖