ព័ត៌មានទាន់ហេតុការណ៍៖

លោកត្រាំដកតំណែងនាយកទីភ្នាក់ងារសន្តិសុខបណ្តាញ

ចែករំលែក៖

ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ បានសម្រេចដកតំណែង​លោកChris Krebs នាយកទីភ្នាក់ងារសន្តិសុខបណ្តាញអាមេរិក។ ការសម្រេចដកតំណែង គឺដោយសារតែ​បញ្ហាបោះឆ្នោត​កាលពីថ្ងៃទី​៣ខែវិច្ឆិកា​​។
ប្រធានាធិបតីដូណាល់ ត្រាំ នៅថ្ងៃទី១៧ខែវិច្ឆិកាបានប្រកាសដកតំណែងអគ្គនាយកទីភ្នាក់ងារសន្តិសុខបណ្តាញ​​ លោក Chris Krebs។
តាមការលើកឡើងរបស់ប្រធានាធិបតីអាមេរិក លោក Chris Krebs បានប្រកាសខុសពីការណ៍ពិត​ក្នុងបញ្ហាសន្តិសុខបណ្តាញពេលបោះឆ្នោតអាមេរិកនៅថ្ងៃទី ៣ខែវិច្ឆិកា​។
លោក Chris Krebs បានប្រកាសថា​ មិនមានភស្តុតាង​បង្ហាញថា ការបោះឆ្នោត​ប្រធានាធិបតីអាមេរិក​ ឆ្នាំ២០២០ មិនមានអ្វីខុសប្រក្រតីឬក៏ជ្រៀតជ្រែកពីបរទេសនោះឡើយ​។
លោក​ Chris Krebs ​ត្រូវបានប្រធានាធិបតី ដូណាល់ ត្រាំ តែងតាំង​ជាអគ្គនាយកទីភ្នាក់ងារសន្តិសុខបណ្តាញ និងហេដ្ឋារចនាសម្ព័ន្ធ​(CISA) ស្ថិតនៅក្នុងក្រសួងសន្តិសុខផ្ទៃក្នុង​ដែលបានបង្កើតឡើងនៅឆ្នាំ​២០១៨៕ដោយ៖ធី រីណា


ចែករំលែក៖