ព័ត៌មានទាន់ហេតុការណ៍៖

ជាងជួសជុលរថយន្តម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ក្នុងករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ភ្នំពេញ៖ ជាងជួសជុលរថយន្តម្នាក់ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពញាពន់ ឃាត់ខ្លួនក្នុងករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនកាលពីវេលាម៉ោង ៣និង៣០នាទីរសៀល នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ត្រង់ចំណុចមុខដីឡូត៍គ្មានលេខ ផ្លូវ១៥១ ភូមិធំជើងសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនសង្ស័យក្នុងករណីនេះឈ្មោះ សាន់ ចាន់ស៊ី ភេទប្រុស អាយុ៣២ឆ្នាំជនជាតិខ្មែរ មុខរបរជាងជួសជុលរថយន្ត មានទីលំនៅ ផ្ទះគ្មានលេខផ្លូវបេតុង ភូមិធំជើង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៍មានពីមន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ក្រោយឃាត់ខ្លួនជនសង្ស័យខាងលើនេះ សម្ភារដកហូតរួមមាន៖ .ក្រាមពណ៌សថ្លា(មានតម្រុយជាគ្រឿងញៀន)ចំនួន ០១កញ្ចប់ថង់តូច .ទូរស័ព្ទដៃចំនួន០១គ្រឿង និង៣.ម៉ូតូម៉ាក GPX popz ពណ៌ខៀវ+ខ្មៅគ្មានស្លាកលេខចំនួន ០១គ្រឿង។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង កំពុងធ្វើការឃុំខ្លួនបណ្តោះអាសន្ន និងរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការទៅតាមផ្លូវច្បាប់៕ដោយ៖ព្រែក សំរោង


ចែករំលែក៖