ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលអូរបែកក្អមឃាត់ខ្លួនក្រោយពីធ្វើសកម្មភាពលួចយកអាគុយសូឡារបស់ពលរដ្ឋ កាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចលើដំបូលផ្ទះសង់ថ្មី ផ្លូវបេតុង ក្នុងភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ហ៊ុន លី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន) ។ ចំណែកជនរងគ្រោះឈ្មោះ បូ ប៊ុនណា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនទូរស័ព្ទស្មាត ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ក្នុងសង្កាត់អូរឫស្សី២ ខណ្ឌ៧មករា ។
សម្ភារបន្សល់ទុក អាគុយម៉ាកBSB ចំនួន៦គ្រាប់ប្រគល់ឲ្យជនរងគ្រោះវិញ ។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕
ដោយ៖ ចន្ទ លីហ្សា