សារព័ត៌មានរ៉យទ័របានផ្សាយថា ក្រុមការងារបោះឆ្នោតរបស់ប្រធានាធិបតីអាមេរិកបានស្នើឲ្យចៅក្រមតុលាការ ចេញសេចក្តីប្រកាសថាលោកត្រាំឈ្នះនៅរដ្ឋ Pennsylvania ។
នៅក្នុងលិខិតផ្ញើទៅកាន់តុលាការ ក្រុមការងាររបស់លោកត្រាំបានស្នើដល់ចៅក្រមMatthew Brann ចេញសេចក្តីសម្រេចថា លោកត្រាំជាអ្នកឈ្នះក្នុងការបោះឆ្នោតថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ ។
តាមប្រព័ន្ធផ្សព្វផ្សាយរបស់អាមេរិក លោកបៃឌិន បានយកឈ្នះក្នុងការបោះឆ្នោត ទទួលបានកៅអីតំណាងដល់ទៅ ៣០៦ ចំណែកលោកត្រាំវិញទទួលបានតែ២៣២ កៅអីតំណាងតែប៉ុណ្ណោះ ។ នៅក្នុងរដ្ឋ Pennsylvania លោកបៃឌិនទទួលបានសន្លឹកឆ្នោតគាំទ្រហើយច្រើនជាងលោកត្រាំដល់ទៅ៨២.០០០ សន្លឹក។
លោក Justin Levitt សាស្ត្រាចារ្យសាលាច្បាប់ Loyola បានលើកឡើងថា«ការប្តឹងរបស់លោកត្រាំ មានចំណុចខ្វះខាតជាច្រើន គឺមិនមានភស្តុតាង និងសាក្សី គ្រប់គ្រាន់ដើម្បីផ្លាស់ប្តូរលទ្ធផលបោះឆ្នោតនោះឡើយ។
ជាមួយគ្នានេះក្រុមការងាររបស់លោកត្រាំក៏បានចំណាយប្រាក់ជាង៣លានដុល្លារសម្រាប់ការរាប់សន្លឹកឆ្នោតឡើងវិញនៅWisconsin ។ ប្រសិនបើលោកត្រាំអាចកែប្រែសន្លឹកឆ្នោតនៅក្នុងរដ្ឋ Pennsylvania និង រដ្ឋ Georgia លោកត្រាំអាចនឹងកែប្រែស្ថានភាពបាន ៕ដោយ៖ធី រីណា