ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តសុិនទ្រី​ បេីកបុករថយន្តស៊េរីទំនេីបLand Cruiser ពីចំហៀង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ​ ៖​ រថយន្តសុិនទ្រី​ បុកជាមួយរថយន្តស៊េរីទំនេីបLand Cruiser ត្រង់ចំណុចផ្លូវបំបែកជាបួន​ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ​ កាលពីវេលាម៉ោង១​ និង៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី​២២​ ខែវិច្ឆិកា​ ឆ្នាំ​២០២០​ នៅតាមបណ្ដោយផ្លូវលេខ១៩៩​ កែងផ្លូវ៣៨៨​ ក្នុងសង្កាត់ទួលស្វាយព្រៃ២​ ខណ្ឌបឹងកេងកង​ រាជធានីភ្នំពេញ​ ។ 

យោងតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា ដំបូងគេឃើញរថយន្តស៊េរីទំនេីប Land Cruiser​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ​ 2AV-5500 ធ្វេីដំណេីរតាមបណ្ដោយផ្លូវលេខ៣៨៨​ ទិសដៅពីត្បូងមកជេីងក្នុងល្បឿនល្មម។ ខណៈមកដល់ផ្លូវបំបែកជាបួនបានឆ្លងដល់ពាក់កណ្ដាលផ្លូវ ក៏ត្រូវរថយន្តសុិនទ្រី​ ពណ៌លឿង​ គ្មានស្លាកលេខ​ ធ្វេីដំណេីរតាមបណ្ដោយផ្លូវលេខ១៩៩​ ទិសដៅពីកេីតមកលិចក្នុងល្បឿនលឿន​ បានបុករថយន្ត Land Cruiser​ ចំពីចំហៀងគូទវិលជិតមួយជុំបណ្ដាលឲ្យរងការខូចខាតនិងបែកស្តុបយ៉ាងដំណំ តែក៏ជាសំណាងល្អមិនធ្វេីឲ្យមនុស្សណាម្នាក់រងរបួស​ ឬគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ​ ។ 

    ក្រោយកេីតហេតុភ្លាមៗ​ អ្នកបើកបររថយន្តសុិនទ្រី និងកម្មករប្រមូលសំរាម បាននាំគ្នាគេចខ្លួនបាត់អស់ដោយបន្សល់ទុករថយន្តនៅកន្លែងកេីតហេតុ​។ តែមួយសន្ទុះក្រោយមកក៏មានតំណាងរថយន្តសុិនទ្រីចុះមកដោះស្រាយ​ និងអះអាងថា​ ព្រមយករថយន្ត Land Cruiser​ ទៅជួសជុលឲ្យស្អាតដូចដេីមជូនដល់ជនរងគ្រោះវិញ​ដេីម្បីបញ្ចប់រឿង​ ៕​ដោយ​៖​ភារ៉ា​ ដង្កោ


ចែករំលែក៖