ព័ត៌មានទាន់ហេតុការណ៍៖

លោក ស សុខា ៖ ផ្អាករៀបចំកម្មវិធីស្មារតីអមតៈ ២ធ្នូ

ចែករំលែក៖

ភ្នំពេញ ៖ គណៈកម្មការរៀបចំកម្មវិធីស្មារតីអមតៈ ២ធ្នូ ចេញសេចក្តីជូនដំណឹង បានសម្រេចផ្អាករៀបចំកម្មវិធីស្មារតីអមតៈ ២ធ្នូ ដែលគ្រោងធ្វើនៅថ្ងៃទី០១-០២ ខែធ្នូ ឆ្នាំ២០២០ នៅស្រុកកំចាយមារ ខេត្តព្រៃវែង ដើម្បីចូលរួមការពារ ទប់ស្កាត់ និងបង្ការពីការរីករាល នៃជំងឺកូវីដ-១៩ នៅកម្ពុជា ។
នេះជាលើកឡើងពីលោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងតំណាងឱ្យគណៈកម្មការរៀបចំកម្មវិធីស្មារតីអមតៈ ២ធ្នូ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០។
ចំពោះព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹងខាងក្រោម ៕

ដោយ៖ សិលា


ចែករំលែក៖