ព័ត៌មានទាន់ហេតុការណ៍៖

Update៖ សាលាដំបូងខេត្តបាត់ដំបងសម្រេចឃុំខ្លួនយុវជនដែលប្រកាសថា «នឹងកម្ទេចប្រទេសកម្ពុជាតាមTik Tok»ពីបទបទញុះញង់ឲ្យមានការរើសអើង

ចែករំលែក៖

ខេត្តបាត់ដំបង ៖លោក សារ គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបងបានប្រាប់ភ្នាក់ងារកាសែតនគរវត្តកាលពីរសៀលថ្ងៃទី២៩ ខែ វិច្ឆិកា២០២០ឲ្យដឹងថា យុវជនម្នាក់ដែលប្រកាសថា «នឹងកម្ទេចប្រទេសកម្ពុជាតាមTik Tok» បង្កការភ្ញាក់ផ្អើលពេញហ្វេសប៊ុកនោះត្រូវបានកម្លាំងសមត្ថកិច្ចរបស់លោកឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការតាមច្បាប់រួចហើយ។

លោកស្នងការបញ្ជាក់ថា យុវជនរូបនេះឈ្មោះ ចាន់ ទេវ: ភេទប្រុស កើតឆ្នាំ២០០០ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង តាមសំណុំរឿងព្រហ្មទណ្ឌនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០  ហើយសាលាដំបូងខេត្តបាត់ដំបង បានសម្រេចចេញដីកាលេខ ១១០១ត.ព្រ បង្គាប់ឲ្យឃុំខ្លួន ឈ្មោះ ចាន់ ទេវ: នេះនៅមណ្ឌលឃុំខ្លួនខេត្តបាត់ដំបង ដោយចោទប្រកាន់ពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តនៅចំណុចភូមិអូរតាតាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២០។

សូមបញ្ជាក់ថាយុវជនរូបនេះ ត្រូវបានប្រជាពលរដ្ឋរិះគន់យ៉ាងខ្លាំងក្លាចំពោះការថ្លែងដោយអគតិបែបនេះ ទើបឈានដល់សមត្ថកិច្ចឃាត់ខ្លួនដើម្បីចាត់ការតាមច្បាប់បែបនេះ៕

ដោយ៖ប្រាថ្នា


ចែករំលែក៖