ព័ត៌មានទាន់ហេតុការណ៍៖

ផ្អាកដំណើរការសាលារៀន អន្តរទ្វីប អាមេរិកាំង សាខា ម៉ៅ សេទុង និង មជ្ឈមណ្ឌលភាសាអេអាយ អាយសាខា ម៉ៅ សេទុង

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួង អប់រំ យុវជន និង កីឡា បានចេញសេចក្តីប្រកាស ព័ត៌មាន ស្តីពីការផ្អាក ដំណើរការ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខា ម៉ៅ សេទុង និងមជ្ឈមណ្ឌលភាសាអេ អាយ អាយ សាខាម៉ៅសេទុងជាបណ្តោះអាសន្ន ។ដើម្បី ចៀសវាង ការឆ្លងជំងឺកូវីដ-១៩ ចូលក្នុង សាលារៀន និង រីក រាលដាល ក្នុង សហគមន៍ និង តាម ការណែនាំ ដ៏ ខ្ពង់ខ្ពស់ របស់ សម្តេច តេជោ នាយករដ្ឋមន្ត្រី ក្រសួង អប់រំ យុវជន និង កីឡា សម្រេច ផ្អាក ដំណើរការ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខា ម៉ៅ សេទុង និង មជ្ឈមណ្ឌល ភាសា អេអាយ អាយ សាខាម៉ៅ សេទុង ជា បណ្តោះអាសន្ន ចាប់ពីថ្ងៃ ជូនដំណឹង នេះ តទៅ ។ គ្រឹះស្ថានសិក្សា នេះ ត្រូវ បន្តដំណើរ ការបង្រៀន និង រៀន តាម ប្រព័ន្ធ អេឡិចត្រូនិក ។ បុគ្គលិក អប់រំ មាតាបិតា អ្នកអាណាព្យាបាល និង សិស្សានុសិស្ស ពាក់ព័ន្ធ នឹង គ្រឹះស្ថានសិក្សា ខាងលើ សូម បន្ត តាមដាន សុខភាព ផ្ទាល់ខ្លួន និង ក្នុងករណី មានការ សង្ស័យ សូម ទំនាក់ទំនង ទៅ សេវា សុខាភិបាល ។ សេចក្តី ដូចបាន ជម្រាបជូន ខាងលើ សូម មន្ទីរអប់រំ យុវជន និង កីឡា រាជធានី ភ្នំពេញ គណៈ គ្រប់ គ្រង គ្រឹះស្ថានសិក្សា បុគ្គលិក អប់រំ មាតាបិតា អ្នកអាណាព្យាបាល សិស្សានុសិស្ស គ្រប់រូប ចូលរួម សហការ អនុវត្ត ប្រកបដោយ ស្មារតី ទទួលខុសត្រូវ ខ្ពស់ ”៕ដោយ៖ សំរិត


ចែករំលែក៖