ព័ត៌មានទាន់ហេតុការណ៍៖

លោក គឹម សន្តិភាព៖ ជាលទ្ធផលតេស្តលើកទី១របស់ខ្ញុំគឺ អវិជ្ជមាន Covid-19!

ចែករំលែក៖

ភ្នំពេញ៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការ ក្រសួងយុត្តិធម៍បាន ថ្លែងឱ្យដឹងថា៖ ជាលទ្ធផលតេស្តលើកទី១របស់ខ្ញុំគឺ អវិជ្ជមាន Covid-19!។

លោក គឹម សន្តិភាព បានបន្តថា៖ តែខ្ញុំត្រូវបន្តស្ថិតនៅដាច់ដោយឡែក (ចត្តាឡីស័ក) អោយគ្រប់១៤ថ្ងៃ និងអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល ហើយនឹងបន្តធ្វើតេស្តក្នុងដំណាក់កាលលើកទី២ និងលើកទី៣ទៀត!

ខ្ញុំសូមអំពាវនាវបងប្អូន មិត្តភ័ក្រទាំងអស់ដែលបានជួបជាមួយខ្ញុំចាប់ពីថ្ងៃទី ២៤ ខែវិច្ឆិកាមក ស្នើសូមមេត្តាដាក់ខ្លួននៅដាច់ដោយឡែក និងអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល ហើយសូមរួសរាន់ទៅធ្វើតេស្តរកវីរុសCovid-19 នៅតាមទីតាំងដែលកំណត់ដោយក្រសួងសុខាភិបាល។

សូមអរគុណនូវក្តីបារម្ភ និងការជូនពររបស់បងប្អូនពូមីងទាំងអស់🙏🙏🙏៕

ដោយ៖សិលា


ចែករំលែក៖