ព័ត៌មានទាន់ហេតុការណ៍៖

ទីបំផុត ម៉ៃ សុគន្ធ បង្ហាញឈ្មោះគ្លីនិកកែសម្ផស្សនៅថៃដែលធ្វើឲ្យចុងច្រមុះរលួយ

ចែករំលែក៖

ភ្នំពេញ៖ ថ្មីៗនេះមានការភ្ញាក់ផ្អើលខ្លាំងលើករណីតារាចម្រៀងម៉ៃ សុគន្ធ រហ័សនាម មហាទើស លេចចេញវីដេអូរលួចចុងច្រមុះព្រោះការវះកាត់ខុសបច្ចេកទេសនោះបានលេចធ្លាយចេញជាច្រើនថ្ងៃមកហើយ ប៉ុន្តែពេលនេះតារារូបនេះបានទម្លាយអំពីទីតាំងពេទកែសម្ផស្សនៅប្រទេសថៃនោះហើយថាបានធ្វើឲ្យច្រមុះលោកមានបញ្ហារហូតរលួយចុងលេចចេញជ័យខ្ទង់ច្រមុះមកក្រៅគួរឲ្យស្រៀវសាច់។

ទោះជាយ៉ាងណាលោក ម៉ៃ សុគន្ធ បានបញ្ជាក់លើបណ្តាញសង្គមថា ច្រមុះដែលលោកមានបញ្ហាគឺក្រោយពីការវះកាត់ដាក់ខ្ទង់ដែលធ្វើនៅគ្លីនិកមួយ យីហោ សុមចៃគ្លីនិកនៅរាជធានីបាងកកព្រះរាជាណាចក្រថៃ ដែលការវះកាត់នេះធ្វើឡើងកាលពីអំឡុងចុងឆ្នាំ២០១៨មកម្ល៉េះ។ លោកបានចាត់ទុកថាជាគ្លីនិកនេះខ្វះទំនួលខុសត្រូវ ហើយលោកថែមទាំងអំពាវនាវកុំឲ្យអ្នកនិយមកែសម្ផស្សកុំផ្តល់ទំនុកចិត្តខ្លាំងពេកទៅលើគ្លីនិកខ្លះនៅទីនោះ។ លោកថាសេវាកម្មធ្វើឲ្យរួចតែពីដៃ ហើយពេលនេះខ្ទង់ដែលដាក់ពីមុនធ្វើឲ្យច្រមុះលោកមានបញ្ហានោះត្រូវបានដកចេញហើយហើយត្រូវបានព្យាបាលជំនួសដោយមជ្ឈមណ្ឌលកែសម្ផស្សមួយនៅភ្នំពេញ។

ការកែកុនច្នៃសម្រស់ពីធម្មជាតិស្ទើតែក្លាយជារឿងធម្មតាទៅហើយសម្រាប់ចង្កោមមនុស្សស៊ីវីល័យ ប៉ុន្តែក៏មានអ្នកច្នៃសម្រស់ពីធម្មជាតិមួយចំនួនក៏ជួបនឹងផលលំបាកដែររហូតខូចខាតសម្រស់លើសដើម។ ទោះជាយ៉ាងណានេះក៏មិនមែនជាករណីទី១ដែរដែលសិល្បករ និងក្រុមអ្នកនិយមកែសម្ផស្សមួយចំនួនបានជួបនឹងបញ្ហាធ្ងន់ធ្ងរក្រោយពីពួកគេបានជ្រើសរើសចុងកាំបិតរបស់ក្រុមអ្នកកែសម្ផស្សនៅក្រៅប្រទេសពិសេសប្រទេសថៃនិងប្រទេសមួយចំនួនទៀត ខណៈដែលអ្នកខ្លះក៏ត្រូវបានចេញទៅព្យាបាលកែតម្រូវលើសម្រស់កែច្នៃទាំងនោះផងដែរ ដូចជាអតីតតារាសម្តែង ប៊េនីយ៉ាំងជាដើម៕

ដោយ៖ វឌ្ឍនា


ចែករំលែក៖