ព័ត៌មានទាន់ហេតុការណ៍៖

សាលាដំបូងរាជធានីភ្នំពេញលើកពេល សវនាការទាំងអស់រយៈពេល២សប្តាហ៍

ចែករំលែក៖

ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចលើកពេលសវនាការទាំងអស់ជាបណ្ដោះអាសន្នបន្ទាប់ពីការឆ្លងរីករាលដាលនៃវីរុសកូវីដ-១៩ ត្រូវបានរកឃើញនៅលើស្រី្ដជាភរិយាលោក អគ្គនាយកពន្ធនាគារ ។
នៅថ្ងៃចន្ទទី៣០ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ សាលាដំបូងរាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹងស្តីពីការលើក ពេលសវនាការរយៈពេល២សប្តាហ៍ ដោយគិតចាប់តាំងពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០២០ ដោយហេតុថា មានការពាក់ព័ន្ធនឹងការរីក រាលដាលនៃCovid-19 ដល់ពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ ។ ម្យ៉ាងទៀត ក៏មានមន្ត្រីមួយចំនួនតម្រូវឱ្យធ្វើចត្តាឡី ស័ករយៈពេល១៤ថ្ងៃផងដែរ ។
ក្នុងសេចក្ដីជូនដំណឹងនៅថ្ងៃនេះ សាលាដំបូងរាជធានីភ្នំពេញបានសម្រេច លើកពេលសវនាការទាំងអស់ចាប់ពី ថ្ងៃនេះរហូតដល់ថ្ងៃទី១៤ ខែធ្នូ បន្ទាប់ពី ពន្ធនាគារទាំង៣នៅរាជធានីភ្នំពេញបានស្នើសុំផ្អាករាល់ការបញ្ជូនអ្នកជាប់ឃុំមក សវនាការ ។
សាលាដំបូងរាជធានីភ្នំពេញ សូមជម្រាបជូនលោក លោកស្រី មេធាវី ភាគីពាក់ព័ន្ធ ក្នុងសំណុំរឿង និងសាធារណជន មេត្តា ជ្រាបថា នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០២០នេះ ពន្ធនាគាររាជធានីភ្នំពេញ (PJ ) មណ្ឌលអប់រំកែប្រែទី១ ( ម១) និង មណ្ឌលអប់រំកែប្រែទី២( ម ២) បានដាក់ លិខិតមកសាលាដំបូងរាជធានីភ្នំពេញ ដែលមានកម្មវត្ថុ ស្នើសុំផ្អាករាល់ សវនាការសម្រាប់ជនជាប់ឃុំនៅ ពន្ធនាគាររាជធានីភ្នំពេញ មណ្ឌលអប់រំ កែប្រែទី១ និង មណ្ឌលអប់រំកែប្រែទី២ រយៈពេល ២( ពីរ )សប្ដាហ៍ គិតចាប់ពី ថ្ងៃទី ៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០២០ ដោយហេតុថា មានការពាក់ព័ន្ធ នឹងការរីករាលដាលនៃជំងឺ Covid-19 ដល់ពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ ហើយមានមន្ត្រីមួយចំនួនដែលតម្រូវឲ្យ ធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។ ដូចនេះ ការនាំជនជាប់ឃុំមកសវនាការមិនអាច ប្រព្រឹត្តទៅបានល្អ ពីព្រោះមិនមាន កងកម្លាំង មន្ត្រីគ្រប់គ្រាន់ និងបង្ការការរីក រាលដាលដល់ជនជាប់ឃុំ ។
សាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ បន្ថែមទៀតថា ម្យ៉ាងទៀតមន្ត្រីមួយចំនួន នៃសាលាដំបូងក៏ជាប់ធ្វើចត្តាឡីស័កក្នុង “ ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ” ផងដែរ។ ហេតុនេះសាលាដំបូងរាជធានី ភ្នំពេញ សូមលើកសវនាការដែលបានគ្រោងទុកនៅក្នុងចន្លោះពេលពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២០ ពាក់ព័ន្ធនឹងសំណុំរឿងដែលមានជន ជាប់ឃុំនៅពេលក្រោយវិញ លើកលែងតែ ករណីចាំបាច់មួយចំនួនដែលលោក លោកស្រីចៅក្រមពិនិត្យតាមការជាក់ស្តែង ។ ចំពោះការបំពេញការងាររដ្ឋបាលប្រចាំថ្ងៃ និងការផ្តល់សេវា យុត្តិធម៌ជូនប្រជាពលរដ្ឋនៅដំណើរការ ជាធម្មតា ប៉ុន្តែសូមថ្នាក់ដឹកនាំ និងមន្ត្រី ទាំងអស់ត្រូវបំពេញភារកិច្ចរបស់ខ្លួន ដោយប្រកាន់ខ្ជាប់នូវវិធានការអនាម័យ ពាក់ម៉ាស់ លាងដៃ រក្សាគម្លាត ចៀសវាង ការប្រមូលផ្តុំ និងតាមដានសុខភាព ជាប្រចាំ ៕ សំរិត


ចែករំលែក៖