ព័ត៌មានទាន់ហេតុការណ៍៖

លោក គឹម សន្តិភាព៖ គិតមកដល់ត្រឹមម៉ោង៦៖០០នាទីល្ងាចថ្ងៃទី៣០ ខែវិច្ឆិកា ទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងយុត្តិធម៌ រួមទាំង ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី មន្ត្រីរាជការក្នុងវិស័យតុលាការ គឺពុំមាននរណាម្នាក់មានលទ្ធផលវិជ្ជមាន វីរុសCovid-19 នោះទេ

ចែករំលែក៖

ភ្នំពេញ៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌បានអោយដឹងថា៖ បើយោងតាមលទ្ធផលពីក្រសួងសុខាភិបាល គិតមកដល់ត្រឹមម៉ោង៦៖០០នាទី ល្ងាចថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងយុត្តិធម៌ រួមទាំង ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី មន្ត្រីរាជការក្នុងវិស័យតុលាការ គឺពុំមាននរណាម្នាក់មានលទ្ធផលវិជ្ជមាន វីរុសCovid-19 នោះទេ សូមមេត្តាជ្រាបជាព័ត៌មាន។ 

សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០!  

អ្នកនាំពាក្យក្រសួងយុត្តិធម៌ មានកិត្តិយស សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា៖ បើយោងតាមលទ្ធផលពីក្រសួងសុខាភិបាល គិតមកត្រឹមម៉ោងនេះ ទាំងថ្នាក់ដឹកនាំ ទាំងមន្ត្រីរាជការក្រសួងយុត្តិធម៌ រួមនិងចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី មន្ត្រីរាជការក្នុងវិស័យតុលាការ គឺពុំមាននរណាម្នាក់ មានលទ្ធផលវិជ្ជមានវីរុស Covid-19 នោះទេ។

ទន្ទឹមនេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ សូមបញ្ជាក់ជូនថា បច្ចុប្បន្ននេះ ទាំងថ្នាក់ដឹកនាំ ទាំងមន្ត្រីរាជការក្រសួងយុត្តិធម៌ រួមនិងចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី មន្ត្រីរាជការក្នុងវិស័យតុលាការ ដែលមានការជាប់ពាក់ព័ន្ធនឹង ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ទោះដោយផ្ទាល់ ឬដោយប្រយោល បាននិងកំពុង ដាក់ខ្លួនអោយនៅដាច់ដោយឡែក (ចត្តាឡីស័ក ) ព្រមទាំងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការសុវត្ថិភាពតាម គោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មានតាមការគួរ ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖