ព័ត៌មានទាន់ហេតុការណ៍៖

De Gea អាចនឹងមិនបានបង្ហាញខ្លួនពេលប្រកួត Champions League ទល់នឹង PSG

ចែករំលែក៖

អ្នកចាត់ការក្រុមបិសាចក្រហមលោក Ole Gunnar Solskjaer មិនច្បាស់ទេថា តើអ្នកចាំទី David de Gea នឹងជាសះស្បើយទាន់ពេលវេលាសម្រាប់ការប្រកួត Champions League នៅថ្ងៃពុធនេះទល់នឹងក្រុម Paris St Germain បន្ទាប់ពីអ្នកចាំទីសញ្ជាតិអេស្ប៉ាញរូបនេះរងរបួសជង្គង់។

De Gea បានលុតជង្គង់ប៉ះទៅនឹងបង្គោលទីក្នុងការប៉ុនប៉ងចាប់បាល់របស់ខ្លួនពេលការទាត់បាល់ពិន័យ Free-kick របស់ខ្សែបម្រើ James Ward-Prowse របស់ Southampton និងត្រូវបានដកចេញនៅម៉ោងពាក់កណ្ដាលនៃជ័យជំនះ ៣-២ កាលពីថ្ងៃអាទិត្យនៅកីឡដ្ឋាន St Mary’s

De Gea ត្រូវបានជំនួសដោយ Dean Henderson ដែលត្រូវបានផ្តល់ឱកាសតិចតួច ចាប់តាំងពីវិលត្រឡប់មកពីការខ្ចីជើងរបស់គាត់នៅក្លិប Sheffield United

លោក Solskjaer បានប្រាប់ទូរទស្សន៍ Sky Sports ថា សូមឱ្យមានការត្រួតពិនិត្យបន្តិចបន្តួចលើ De Gea។ សង្ឃឹមថាគាត់នឹងមិនអីទេសម្រាប់ថ្ងៃពុធ ប៉ុន្តែខ្ញុំមិនប្រាកដទេ

គួរបញ្ជាក់ថា ក្រុមបិសាចក្រហមកំពុងនាំមុខក្រុមកំពូលតារាងក្នុងពូលH ក្នុងក្របខ័ណ្ឌChampions League ដោយមាន៩ពិន្ទុសម្រាប់ប្រកួតកន្លងទៅ ដោយឈ្នះ៣ប្រកួត និងចាញ់១ប្រកួត ការប្រកួត Champions League នៅដល់២ប្រកួតទៀតនឹងត្រូវចប់ក្នុងវគ្គជម្រុះតាមពូល ប្រសិនបើក្រុមបិសាចក្រហមអាចយកឈ្នះក្រុម PSG បាននោះនឹងឡើងទៅវគ្គ១៦ក្រុមដោយស្វ័យប្រវត្តិ ៕ដោយ៖ភារៈ


ចែករំលែក៖