ព័ត៌មានទាន់ហេតុការណ៍៖

ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិជើងព្រៃ ខេត្តកំពង់ចាម ច្រានចោលព័ត៌មានប្រឌិតថា មានអ្នកកើតជំងឺកូវីដ-១៩ នៅឃុំសូទិប ក្រោយពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍ ២៨វិច្ឆិកា»

ចែករំលែក៖

ខេត្តកំពង់ចាម៖ ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិជើងព្រៃ លិខិតបដិសេធពត៌មាន និងមានកិត្តិយសសូមជំរាបជូនដល់សាធារណៈជនអោយ បានជ្រាបថា ៖ កាលពីព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ ២០២០ មានម្ចាស់គណនីហ្វេសប៊ុកមួយ បានបង្ហោះសារជាសំ លេង (Voice Messager) ថាមានករណីវិជ្ជមាន កូវីដ-១៩ ស្ថិតនៅភូមិប៉ាណា ឃុំ សូទិប ស្រុក ជើងព្រៃ ខេត្ត កំពង់ចាម ។ ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិជើងព្រៃ និងមន្ទីរពេទ្យបង្អែកជើងព្រៃ សូមបដិសេធពត៌មាន ចចាមអារ៉ាមនេះទាំងស្រុង ព្រោះគាត់បានមកពិនិត្យសំណាកពិតប្រាកដ ដោយហេតុថាគាត់ មានការពាក់ព័ន្ធទៅនិងព្រឹត្តិការណ៏សហគមន៏ ២៨ វិច្ឆិកា និងកំពុងរង់ចាំលទ្ធផលសំណាក ពីវិទ្យាស្ថានសុខភាពសាធារណៈ ។ ក្រុមការងារឆ្លើយតបបន្ទាន់ ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិជើងព្រៃ បានធ្វើការអប់រំតាមវិធានការរបស់ក្រសួងសុខាភិបាល ដល់អ្នកពាក់ព័ន្ធទៅនិងព្រឹត្តិការណ៍សហគមន៏ ២៨ វិច្ឆិកា ។

ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិជើងព្រៃ សូមអោយម្ចាស់គណនីហ្វេសប៊ុកដែលបង្ហោះសារជា សំលេងនោះ ធ្វើការសុំទោសជាសាធារណៈ នូវទង្វើនិងពាក្យសំដីដែលបានចែកចាយ ក្នុងសង្គមហ្វេសប៊ុក ។ សំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ច សូមចាត់វិធានការទៅតាមផ្លូវច្បាប់ ។
អាស្រ័យហេតុនេះ សូមសាធារណៈជន ជ្រាបជាព័ត៌មាន៕

ដោយ៖ សិលា


ចែករំលែក៖