ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានក្រុម Sergio Ramos ចូលហ្វឹកហាត់ជាមួយក្រុម Real Madrid ក្រោយជាពីរបួសមុនប៉ះ Moncheng នៅ Champions League

ចែករំលែក៖

សារព័ត៌មានអេស្ប៉ាញ Marca បានផ្សាយកាលពីថ្ងៃ៧ ធ្នូម្សិលមិញថា ខ្សែការពាររឹងមាំ និងជាប្រធានក្រុម កីឡាករ Sergio Ramos បានចូលហ្វឹកហាត់ក្នុងក្រុម Real Madrid វិញបន្ទាប់ពីជាពីរបួស និងបន្ទាប់ពីជ័យជម្នះរបស់ពួកគេនៅឯ Sevilla កាលពីថ្ងៃសៅរ៍ប្រធានក្រុមរូបនេះមានគោលបំណងវិលត្រឡប់ទៅប្រកួតក្នុងក្របខ័ណ្ឌ Champions League ទល់នឹងក្រុម Borussia Monchengladbach ដែលជាការប្រកួតដ៏ធំមួយ

ខ្សែការពារ Ramos នឹងមិនចង់ខកខានការប្រកួតដែលនឹងដោះស្រាយជោគវាសនារបស់ក្រុម Real Madrid នៅ Champions League ហើយការប្រកួតនេះគឺជាអាទិភាពសម្រាប់គាត់ក្នុងការវិលត្រឡប់ចាប់តាំងពីគាត់បានរងរបួស។

លោក Zinedine Zidane អ្នកចាត់ការទូទៅក្រុម Real Madrid កំពុងតាមដានយ៉ាងដិតដល់អំពីទម្រង់របស់ Carvajal ផងដែរខ្សែការពារខាងស្តាំរូបនេះនៅតែមិនអាចជួយក្រុមក្នុងការប្រកួតកន្លងទៅ ដោយក្រុម Real Madrid ធ្វើមិនបានល្អនៅឡើយក្នុងក្របខ័ណ្ឌ Champions League ខណៈដែលកីឡាករ Fede Valverde, Mariano Diaz និង Eden Hazard នៅតែស្រពិចស្រពិលពីបង្ហាញខ្លួនឲ្យក្រុមនៅថ្ងៃមុខ

សូមបញ្ជាក់ថា ក្រុម Real Madrid នឹងត្រូវធ្វើជាម្ចាស់ផ្ទះប៉ះជាមួយក្រុមភ្ញៀវ Borussia Monchengladbach នៅថ្ងៃទី៩ ធ្នូនេះវេលាម៉ោង៣រំលងអធ្រាត្រឈានចូលថ្ងៃទី១០ ក្នុងជំនួបក្របខ័ណ្ឌ Champions League ពូលB។ ការប្រកួតនេះសំខាន់ណាស់សម្រាប់ Real Madrid ដែលកំណត់ជោគវាសនាដើម្បីឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ ដូច្នេះក្រុមនេះត្រូវការឈ្នះជាចាំបាច់ ៕ដោយ៖ភារៈ


ចែករំលែក៖