ភ្នំពេញ៖ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានបង្ហាញទីតាំងទី៧កន្លែង ដែលនឹងត្រូវយកសំណាក ដើម្បីធ្វើតេស្តរកមេរោគកូវីដ-១៩ លើកទី៣ នៅថ្ងៃសៅរ៍ ទី១២ ខែធ្នូ ឆ្នាំ ២០២០ ខាងមុខ។
ក្នុងនោះរួមមានទីតាំងសម្រាប់យកសំណាកលើកទី៣ ចំពោះអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលនៃព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា នៅថ្ងៃសៅរ៍ ទី១២ ខែធ្នូ ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ ចាប់ពីវេលាម៉ោង ៧:០០ ព្រឹក។
ឈ្មោះទីតាំងមាន៖
១- ផ្ទះសម្ដេចពញាចក្រី ហេង សំរិន
២- ផ្ទះសម្ដេចក្រឡាហោម ស ខេង
៣- រដ្ឋសភា
៤- ក្រសួងមហាផ្ទៃ
៥- ផ្ទះលោក ហ៊ុន ម៉ានី
៦- ទីតាំងអង្គភាពភីឡុតបន្ទាយទួលក្រសាំង សម្រាប់ | ក្រុមភីឡុត និងក្រុមអង្គរក្សសម្តេចតេជោ
៧- ពហុកីឡាដ្ឋានជាតិអូឡាំពិក (សម្រាប់ប្រជាពលរដ្ឋ ដែលបានប៉ះពាល់ផ្ទាល់ និងប្រយោល )៕
ដោយ៖សិលា