ភ្នំពេញ៖ នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការត្រួតពិនិត្យ និងតាមដានសុខភាពអ្នកជាប់ឃុំឃាំង នៅក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា, យោងតាមសេចក្តីថ្លែងការរួមរបស់អង្គការលើកលែងទោសអន្តរជាតិ អង្គការឃ្លាំមើលសិទ្ធិ មនុស្ស និងសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្សលីកាដូ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ ស្តីពី ប្រទេស កម្ពុជា៖ ភាពចាំបាច់ដើម្បីការពារអ្នកជាប់ឃុំពីជំងឺកូវីដ-១៩។
ក្រសួងសុខាភិបាលសូមជម្រាបជូនសាធារណជន អង្គការជាតិ និងអន្តរជាតិ រួមទាំងអង្គការខាងលើនេះ ថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការគោរពសិទ្ធិមនុស្ស និងការយកចិត្តទុកដាក់លើ ការផ្តល់សេវាសុខភាពជូនប្រជាជនទូទៅ ដោយមិនរើសអើងវណ្ណៈពូជសាសន៍ ព័ណ៌សម្បុរ ឬអ្នកជាប់ពន្ធនាគារ នោះឡើយ ដើម្បីទទួលសេវាសុខភាពស្មើៗគ្នាដោយមិនមានការរើសអើងឡើយ ជាពិសេសជនងាយរងគ្រោះ ជនក្រីក្រ ជនពិការមនុស្សចាស់ជរា ស្ត្រី និងកុមារ ត្រូវបានទទួលការគាំទ្របន្ថែមទាំងផ្នែកហិរញ្ញវត្ថុ និងសង្គម ដើម្បីពួកគាត់អាចទទួលបានសេវាសុខាភិបាលប្រកបដោយសមភាព គុណភាព និងតម្លាភាព។
ទាក់ទងនឹងវិធានការណ៏ការពារការចម្លងវីរុសកូវីដ-១៩ ក្នុងចំណោមអ្នកជាប់ឃុំឃាំង កន្លងមក ក្រសួងសុខាភិបាល បានសហការយ៉ាងជិតស្និទ្ធជាមួយអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ ដើម្បីតាមដានមើលជាប្រចាំនូវស្ថានភាពជំងឺផ្តាសាយ ធំ និងជំងឺកូវីដ-១៩ ដោយអគ្គនាយកដ្ឋាន ពន្ធនាគារបានយកចិត្តទុកដាក់បន្ថែម ក្នុងការតាមដានសុខភាពអ្នកជាប់ឃុំឃាំង និងរាយការណ៍មក ក្រសួងសុខាភិបាល ក្នុងករណីមានការសង្ស័យលើបញ្ហាសុខភាពអ្វីមួយ ដែលកន្លងមកនេះ ក្រសួង បានធ្វើអន្តរាគមន៍ជួយពិនិត្យ និងព្យាបាលដល់អ្នកជាប់ឃុំឃាំងដែលមានជំងឺផ្តាសាយធំនៅតាមប ណ្តាខេត្តមួយចំនួនរួចមកហើយ រហូតពួកគេបានជាសះស្បើយ។
ចាប់តាំងពីពេលមានការផ្ទុះ ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា នាថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២០មក អគ្គ នាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ បានតាមដានស្រាវជ្រាវរកករណីពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ នេះ ហើយមានបុគ្គលណាខ្លះ ដែលបានមកពាក់ព័ន្ធនឹងពន្ធនាគារ ព្រមទាំងបានតាមដានសុខភាពអ្នកជាប់ឃុំ ឃាំងកាន់តែហ្មត់ចត់ថែមទៀត។ របាយការណ៍របស់អគ្គនាយកដ្ឋានពន្ធនាគារបង្ហាញ ថា មិនមានអ្នកប៉ះពាល់ នឹង ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា” ណាម្នាក់ មានការប្រាស្រ័យទាក់ទងជាមួយអ្នកជាប់ឃុំឃាំងឡើយ ហើយចាប់ពីថ្ងៃទី០១ ដល់ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ មណ្ឌលអប់រំកែប្រែទី១ មិនមានក្ខនោះជំងឺផ្តាសាយធំ ដែលមានការសង្ស័យថាជាប់ពាក់ព័ន្ធទៅនឹងការចម្លងវីរុសកូវីដ-១៩ ទាំងក្នុងចំណោមមន្រ្តីចំនួន ៣៥៤ នាក់) និងអ្នកជាប់ឃុំឃាំង (ចំនួន ៧៦០៨នាក់) ឡើយ។
សូមអានទាំងស្រុងនូវសេចក្តីប្រកាសជូនព័ត៌មាន របស់ក្រសួងសុខាភិបាល៕
ដោយ៖សិលា